ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅយប់ថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២នេះថា៖ជនសង្ស័យចំនួន៤១នាក់(ស្រី១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៣ករណីទូទាំងប្រទេស នៅថ្ងៃទី២១ ខែឧសភានេះ។ ដូច្នេះសូមនិយាយថាទេចំពោះគ្រឿងញៀន !
ប្រភពដដែលបន្តថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៤១នាក់ រួមមាន ៖ ជួញដូរ ៨ករណី ឃាត់ខ្លួនមនុស្ស ១៨នាក់ ,ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់ខ្លួនមនុស្ស ២នាក់ ,ប្រើប្រាស់ ៤ករណី ឃាត់ខ្លួនមនុស្ស ២១នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២១ ខែឧសភា រួមមាន ៖ -មេតំហ្វេតាមីន(Ice) ស្មេី ២៣,៧៤ក្រាម និង១១កញ្ចប់តូច និងមេតំហ្វេតាមីន(wy)ស្មើ ០,១៨ក្រាម ។
លទ្ធផលខាងលើ ៧អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៧អង្គភាព
១ / បន្ទាយមានជ័យ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ៤,៨៦ក្រាម និងWy ០,១៨ក្រាម។
២ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៣,២១ក្រាម។
៣ / កំពត៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៥,៦០ក្រាម។
៤ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ២កញ្ចប់តូច។
៥ / រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៧នាក់ ចាប់យកIce ៩,០៧ក្រាម។
៦ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១២នាក់។
៧ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៩កញ្ចប់តូច ៕ដោយ៖សហការី