ទំនិញមិនមានប្រក្រតីភាពប្រមាណ ១៦១.៤៩គីឡូក្រាម​ ត្រូវ​បានដកហូតពីទីផ្សារ​ ដេីម្បីយកទុកកម្ទេចចោល

ចែករំលែក៖

ភ្នំពេញ​៖​ ទំនិញហួសកាលបរិច្ឆេទ ខូចគុណភាព ដែលដាក់តាំងលក់នៅតាមទីផ្សារ នឹងផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ក៏ដូចជាអំពើមិនសុចរិតក្នុងពាណិជ្ជកម្មជាច្រេីនគីឡូក្រាម​ ត្រូវ​បានមន្រ្តីជំនាញដក​ហូតយកមករក្សាទុក​ ដេីម្បីដុតកម្ទេចចោលតាមក្រោយ។ នេះបេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹង​នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២១​ ខែឧសភា​ ឆ្នាំ​២០២២។

ប្រភពដដែលបន្តថា​ ក្រោយ​ប្រតិបត្តិការត្រួតពិនិត្យនៅតាមបណ្តាទីផ្សារយ៉ាងយកចិត្តទុកដាក់​ កាលពីថ្មីៗនេះ​ មន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកែប និងខេត្តរតនគិរី បានបន្តរកឃើញ និងដកហូតបាននូវទំនិញចម្រុះពុំមានអនុលោមភាព ខុសនឹងបទដ្ឋានព័ត៌មានអ្នកប្រើប្រាស់ សរុបចំនួន ១៦១.៤៩គីឡក្រាម ដោយបានធ្វើការណែនាំអាជីវករអំពីរបៀបដាក់តាំងលក់ទំនិញឱ្យសមស្របតាមបទប្បញ្ញត្តិ និងពិន័យទៅតាមនីតិវិធីផងដែរ។

សូមជម្រាបថា​ ក្នុង​ប្រតិបត្តិការខាងលើនេះ​ ដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ ទប់ស្កាត់ការចរាចរទំនិញគ្រប់ប្រភេទដែលមិនមានអនុលោមភាព ជាហេតុបណ្ដាលឱ្យប៉ះពាល់សុខភាពនៅពេលទទួលទាន៕ដោយ​៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print