ក្រុមចោរសហាវៗណាស់វាយបំបាក់ក​ សម្លាប់ប្លន់យកម៉ូតូបានសម្រេចនាទាបភ្លឺនៅ​ ខណ្ឌទួលគោក

ចែករំលែក៖

ភ្នំពេញ៖ ជនរងគ្រោះត្រូវបានក្រុមចោរប្រើដែកដំបងទីបវាយបំបាក់កប្លន់យកម៉ូតូបណ្តាលឲ្យស្លាប់កាលពីវេលាម៉ោង៣ និង១៥នាទីទាបភ្លឺឈានចូលថ្ងៃទី៣​ ខែឧសភា​ ឆ្នាំ២០១៦ នៅចំណុចផ្លូវសហព័ន្ធរុស្សីុ កែងផ្លូវ២៣៣ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។

ករណីប្លន់ដ៏ព្រហើននេះបង្កឡើងដោយជនសង្ស័យមានគ្នា៣នាក់ ជិះម៉ូតូម៉ាកfino ពណ៍ផ្កាឈូកលាយស ធ្វើសកម្មភាពវាយជនរងគ្រោះពីខាងក្រោយប្លន់យកម៉ូតូបានសម្រេច។ ជនរងគ្រោះឈ្មោះ សឿង សុភាព ភេទប្រុស អាយុប្រហែល២១ឆ្នាំ មុខរបរបុគ្គលិកហាងណាណាស្វីត ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដើមថ្កូវ​ ខណ្ឌចំការមន ស្លាប់នៅចំកណ្តាលផ្លូវដោយមានសំលៀកបំពាក់ពាក់អាវយឺតដៃវែងពណ៌​ខ្មៅ ស្លៀកខោខូវប៊យជើងវែងពណ៌ខ្មៅ (នៅក្បែរជនរងគ្រោះមានក្រាមសថ្លា២កញ្ចប់តូច)។

សមត្ថកិច្ចបានឲ្យដឹងថាៈ​ សម្ភារៈបាត់បង់ ម៉ូតូ០១គ្រឿងម៉ាកC125 សេរី២០១៥ ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1
FD-1240។

បើតាមការលើកឡើងពីសមត្ថកិច្ចបញ្ជាក់ថាៈ​ នៅមុនពេលកើតហេតុជនរងគ្រោះនិងមិត្តភក្តិ២នាក់បាននាំគ្នាជិះម៉ូតូពីកោះពេជ្រមកទិញថ្នាំញៀនជក់នៅម្តុំរោងចក្រឆ្នាំងពេលជក់រួចហើយក៏នាំគ្នាជិះម៉ូតូទៅរកមិត្តភក្តិនៅជិតកាំកូសីុធីតែមិនបានជួបក៏នាំគ្នាជិះត្រលប់មកវិញ ពេលជិះមកដល់ស្តុបរតនៈស្រីក៏ស្រាប់តែមានម៉ូតូម៉ាកFino ពណ៌ផ្កាឈូកលាយស ជិះគ្នា៣នាក់ ដេញតាមពីក្រោយដោយមានកាន់ដំបងនិងបំពង់ទីព ពេលនោះក្រុមជនរងគ្រោះបានជិះម៉ូតូជាមួយគ្នាបានខំប្រឹងជិះរត់មកដល់ចំណុចផ្លូវក្រោមដីស្ពានអាកាស៥មករា ទើបជនសង្ស័យតាមមកទាន់ធ្វើសកម្មភាពវាយត្រូវជនរងគ្រោះម្នាក់បាក់កស្លាប់ ហើយយកម៉ូតូរបស់ឈ្មោះ លី សាវុធ ម៉ូតូ១គ្រឿងម៉ាកC125 ស៊េរី២០១៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1FD-1240។ ចំណែកឈ្មោះ លី សាវុធ ក៏បានរត់ហើយមិត្តភក្តិជនរងគ្រោះម្នាក់ឈ្មោះថៃ ភេទប្រុស ដែលជិះម៉ូតូជាមួយគ្នាបានរត់ក្រោយ កើតហេតុបានបន្តិច ហើយឈ្មោះ លី សាវុធ ដែលជាមិត្តភក្តិជនរងគ្រោះ នៅក្នុងករណីកើតហេតុត្រូវបាននគរបាលនាំមកសាកសួរដំណើររឿងបន្តនៅនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី៣៕​

image229

image

image

ដោយ៖​ ស​ ដារ៉ា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print