បេប៊ីចង់បានសេចក្តីសុខក្នុងគ្រួសារជាងស្នេហា

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង ដែលវិវត្តខ្លួនមកជាតារាចម្រៀង និងពិធីការិនី កញ្ញា ជុំ រចនាពេជ្រ ហៅបេប៊ី កាន់តែលេចធ្លោរជាមួយនឹងការងារសិល្បៈ។ តារាស្រីរូបនេះបង្ហើបក្នុងពិធីខួបកំណើតវ័យ១៨ឆ្នាំចូលដល់១៩ឆ្នាំថា នាង ប្រាថ្នាសុំសេចក្តីសុខក្នុងក្រុមគ្រួសារច្រើនជាងប៉ងរឿងស្នេហាក្រៅឆាក។

ទោះគ្មានគម្រោងទុកមុនក្តីកញ្ញាបេប៊ីនិងក្រុមគ្រួសារបានសម្រេចចិត្តរៀបចំពិធីខួបកំណើតកាលពីរាត្រីថ្ងៃទី២ ខែឧសភាឆ្នាំ២០១៦ នៅហាងរបស់អតីតតារាសម្តែងសារ៉ាយសក្ខណា។ នាពិធីខួបកំណើតក្នុងរាត្រីនោះប្រជុំដោយតារាល្បីឈ្មោះមួយចំនួនបានចូលរួមព្រមទាំងសាច់ញាតិនិងមិត្តភក្តិជិតដិតដែលត្រូវបានកញ្ញាបេប៊ីអញ្ជើញចូលរួមផ្តល់ជាកិត្តិយសក្នុងថ្ងៃពិសេសមានន័យរបស់នាងផងដែរ។

កញ្ញាបេប៊ីបានរៀបរាប់ឲ្យដឹងថា នាងរៀបចំពិធីខួបកំណើតវ័យ១៩ឆ្នាំនាឱកាសនេះដើម្បីលើករាសីឲ្យល្អទៅមុខទៀតដែលជាបំណងរបស់នាងនិងអ្នកផ្ទះ។ នាងរៀបចំក្នុងសណ្ឋានមួយល្មមៗប៉ុណ្ណោះដោយមានភ្ញៀវចូលរួមចំនួន១០តុដោយសារតែមិនចង់មានការរំខានច្រើនក្នុងការអញ្ជើញភ្ញៀវព្រោះយល់ថាអ្នកសិល្បៈខែនេះជារដូវរវល់មិនចង់ឲ្យពិបាកដោយប្រាប់តែអ្នកជិតៗប៉ុណ្ណោះ។

ពិធីករប្រចាំទូរទស្សន៍ My TV រូបនេះបន្តទៀតថា ក្នុងថ្ងៃខួបកំណើតនេះនាងបានសុំពរពីព្រះនិងបួងសួងប្រាថ្នាពាក្យពេចន៍មួយចំនួនដែលនាងប៉ងគឺសុំឲ្យក្រុមគ្រួសាររបស់នាងមានសេចក្តីសុខហើយមុខរបរអាជីពសិល្បៈរបស់នាងកាន់តែរីកចម្រើនប្រាក់ហូរចូល។នាងបន្តថា ចំពោះរឿងស្នេហានោះនាងមិនបានរំលេចគិតក្នុងចិត្តឡើយពោលនាងមិនផ្តោតរឿងស្នេហាសំខាន់ជាងក្រុមគ្រួសារនោះទេស្នេហាគឺនៅឆ្ងាយណាមួយនាងអាយុតិចណាស់មិនអាចគិតរឿងនេះបានទេ។អ្វីដែលសំខាន់ចង់បំពេញការងារជួយអ្នកផ្ទះពិសេសជួយម្តាយដែលជាស្ត្រីមេម៉ាយថ្មីៗអត់ពីប៉ាទៅនាងកាន់តែបន្ថែមល្បឿនគិតគូអ្នកផ្ទះទ្វេឡើងមិនចង់ឲ្យម្តាយពិបាកចិត្ត។នាងនិយាយទៀតថា ស្នេហានាងសារភាពថា ពិតជាមានអ្នកស្រឡាញ់មិនអត់នោះទេតែនាងសុំច្រានចោលតែម្តងអត់ទទួលទេព្រោះនាងចង់បន្តឲ្យយូជាមួយសិល្បៈដែលយ៉ាងតិចណាស់ក៏៥ទៅ៦ឆ្នាំទៀតដែរ។

សព្វថ្ងៃនេះការងាររបស់នាងមមាញឹកពន់ពេកថ្ងៃណាក៍រវល់ដែរគឺប្លែកជាងបណ្តាឆ្នាំមុនៗពិសេសការចេញទៅច្រៀងមានទាំងតាមស្ថានីយ៍ទូរទស្សន៍ទាំងការច្រៀងនៅខេត្តផ្សេងៗដោយទាំងអស់នេះនាងពិតជាមានអារម្មណ៍រំភើបចិត្តដែលលទ្ឋផលសិល្បៈរបស់នាងបានហុចផ្លែផ្កាទោះជាហត់នឿយក៍មិនអីដែរ។

កញ្ញាបេប៊ីមួយរយៈនេះក្រៅពីគ្រងតំណែងជាពិធីការិនីប្រចាំកម្មវិធីតន្ត្រី A1 របស់ទូរទស្សន៍ My TV នាងត្រូវបានជាប់តំណែងជាពិធីការិនីប្រចាំតន្ត្រីស្រាបៀរមួយរបស់ទូរទស្សន៍ CTN ដោយចាប់ដៃគូជាមួយលោកសាយរតនៈ និងអ្នកនាងកែវនីសា។ស្នាដៃថ្មីនេះបានជួយឲ្យនាងកាន់តែមានឈ្មោះក្នុងសិល្បៈព្រោះក្រៅពីការងារពិធីការិនីនាងក៍ចាប់ឱកាសដើរច្រៀងសម្តែងគ្រប់ស្ថានីយ៍ទូរទស្សន៍នានាព្រមទាំងនៅតាមខេត្តដែលប្រាក់ចំណួលទីផ្សាររបស់នាងក៍ហក់កាន់តែខ្ពស់ខុសប្លែកពីមុនទៀតផង៕

IMG_0325

IMG_0345

IMG_0370

IMG_0375

IMG_0299

IMG_0430

ដោយ៖ វឌ្ឍនា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print