នគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាឃាត់ខ្លួនជនសង្ស័យម្នាក់រួម​ជា​មួ​យ​ថ្នាំញៀន១កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់រួម​ជា​មួ​យ​ថ្នាំញៀន១កញ្ចប់តូចត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាឃាត់ខ្លួន កាលពីវេលាម៉ោង១ និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះសំណាក់ណៃ នៅតាមបណ្ដោយផ្លូវ១០៧ ក្នុងបឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ជា ទូ ភេទប្រុស អាយុ ៣១ឆ្នាំ ស្នាក់ផ្ទះលេខ១៣E3 ផ្លូវ១៨២ ភូមិ៧ សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា និងមុខរបរមិនពិតប្រាកដ។

បើតាមសម្ដីពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាកំពុងល្បាតក្នុងមូលដ្នាន ​ក៏មកដល់ចំណុចខាងលើក៏ប្រទះឃើញជន​​សង្ស័យ​ម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកគុបមូល ពណ៌ស្លែ ពាក់ស្លាកលេខ ភព ក ៧១៨១ ដោយមានការសង្ស័យក៏ត្រូវកម្លាំងសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនត្រួតពិនិត្យនិង​រកឃើញមានថ្នាំញៀនចំនួន១កញ្ចប់។

បច្ចប្បន្នជនសង្ស័យត្រូវបាននគរបាលបុ៉ស្តិ៍ផ្សារបឹងព្រលិតនាំទៅអធិការខណ្ឌ​៧មករាដើម្បីកសាងសំណុំរឿង ដើ​ម្បី​ចា​ក់​កា​រ​តាម​ផ្លូ​វ​ច្បា​ប់៕​

image

image

ដោយ៖ ស​ រស្មី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print