នគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យ៣នាក់​ ពីបទលួចមានស្ថានទម្ងន់ទោសប្រើអំពើហឹង្សា(យកខ្សែក្រវាត់វាយប្លន់យកម៉ូតូ)

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលផ្នែកយុត្តិធម៌ឃណ្ឌដូនពេញបានឃាត់ខ្លួនជនសង្ស័យ៣នាក់ពីបទលួចមានស្ថានទម្ងន់ទោសប្រើ​អំពើហឹង្សាដោយយកខ្សែក្រវាត់វាយប្លន់យកម៉ូតូ នៅចំណុចផ្លូវ២០០ កែង៥១ ភូមិ១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពីវេលាម៉ោង១២និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនទី១-ឈ្មោះ ពេជ្រ ចាន់ណារ័ត្ន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខែ្មរមុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៧៩ ផ្លូវ៣៧១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទី២-ឈ្មោះ តឹប ចំរើន ភេទប្រុស អាយុ១៩ឆ្នាំជនជាតិខែ្មរ មុខរបរនៅផ្ទះស្នាក់ នៅផ្ទះលេខ២២៩ ផ្លូវ៦A សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងទី៣-ឈ្មោះ កែវ វិចិត្រ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខែ្មរ មុខរបរនៅផ្ទះស្នាក់ នៅផ្ទះលេខ៧១ ផ្លូវ៣៧១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។  វត្តុតាងចាប់យកមាន ម៉ូតូ១គ្រឿងម៉ាកនិច ពណ៍ស ពាក់ផ្លាកលេខភ្នំពេញ 1FT-3125 ដែលមានលេខតួ 305208 លេខម៉ាស៊ីន 305178 ជារបស់ជនរងគ្រោះ និងខ្សែក្រវាត់១ខ្សែជារបស់ជនសង្ស័យ ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំនុំរឿងតាមនិតីវិធី៕

image

ដោយៈស​ ដារ៉ា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print