សម្តេចតេជោ​ ហ៊ុន​ សែនៈជួយគ្នាក្នុងគ្រាក្រ ជាពិសេសក្នុងពេលដែលប្រជាពលរដ្ឋយើងអត់ទឹកទទួលទានគឺជាការបង្ហាញអោយឃើញច្បាស់នូវក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក

ចែករំលែក៖

ភ្នំពេញៈ​ សម្តេចតេជោ​ ហ៊ុន​ សែនបានមានប្រសាសន៍ថាៈ​ ជួយគ្នាក្នុងគ្រាក្រ ជាពិសេសក្នុងពេលដែលប្រជាពលរដ្ឋយើងអត់ទឹកទទួលទានគឺជាការបង្ហាញអោយឃើញច្បាស់នូវក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកក្នុងនាមជាតិសាសន៌តែមួយ។ នៅពេលនេះកង្វះខាតទឹកនៅតែជាបញ្ហាចោទនៅឡើយ ទាំងនៅតាមផ្ទះប្រជាពលរដ្ឋ និងតាមសាលារៀនមួយចំនួន។

ក្នុងប៉ុន្មានថ្ងៃនេះគឺមានភ្លៀងធ្លាក់បង្អុរចុះមកតិចច្រើនទៅតាមតំបន់នីមួយៗ។ ភ្លៀងដែលធ្លាក់មកគឺមានខ្យល់កន្រ្តាក់លាយឡំ ដែលបង្កការខូចខាតដល់ផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួនផងដែរ។

សម្តេចសូមអោយអាជ្ញាធរមានសមត្ថកិច្ចយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋ ជាពិសេសចំពោះស្រ្តីមេម៉ាយ កុមារកំព្រា ជនចាស់ជរា និងជនពិការ ដែលត្រូវការទឹកទទួលទានចាំបាច់បំផុត។ ហើយសូមពិនិត្យតាមសាលារៀនដែលត្រូវការទឹកសម្រាប់កូនសិស្សទទួលទាន។ សូមអាជ្ញាធរជួយបងប្អូនដែលត្រូវការជំនួយសង្រ្គោះបន្ទាន់មួយចំនួនដែលរងការខូចខាតផ្ទះសម្បែងដោយសារខ្យល់ព្យុះ និងខ្យល់កន្ត្រាក់កាលពីពេលថ្មីៗនេះ។

សម្តេចមានប្រសាសន៍បន្តថាៈ​ ខ្ញុំសូមអរគុណសប្បុរសជនទាំងអស់ដែលបាននិងកំពុងយកចិត្តទុកដាក់ជួយបងប្អូនរងគ្រោះ អោយទទួលបាននូវទឹកទទួលទាន និងមានជម្រកស្នាក់នៅឡើងវិញទាន់ពេលវេលា៕​

image image image image image image image image image image image

ដោយ​ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print