សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការ សហប្រជាជាតិដើម្បីសុខភាពស្រ្តីនិងកុមារ

ចែករំលែក៖

ភ្នំពេញៈ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការ សហប្រជាជាតិដើម្បីសុខភាពស្រ្តីនិងកុមារ បានអំពាវនាវដល់គ្រប់ ស្ថាប័នពាក់ព័ន្ធ ព្រមទាំង អង្គការ ជាតិ-អន្តរជាតិ ឲ្យមានការវិនិយោគបន្ត និងជាប្រចាំ ទៅលើអន្តរាគមន៍ នៃគន្លឹះផ្នែកការងារឆ្មប ដើម្បីជួយសង្រ្គោះជីវិតស្រ្តីជាមាតា ទារក និងកុមារនៅកម្ពុជា។ សារលិខិតរបស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ញើជូនរួមជាតិក្នុងទិវាឆ្មបជាតិ៥ឧសភា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ដែលចេញផ្សាយជាផ្លូវការនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ បានឲ្យដឹងថា “ដើម្បីឲ្យការពារឆ្មបអនុវត្តឲ្យបានរលូន យើងទាំងអស់គ្នាត្រូវចូលរួមជាធ្លុងមួយ ជួយការងារឆ្មប ទាំងមន្ត្រី បុគ្គលិកសុខាភិបាល គ្រប់លំដាប់ថ្នាក់ក្នុង ប្រព័ន្ធសុខាភិបាល ទាំងមន្ត្រីរាជការស៊ីវិល អង្គការដៃគូ អភិវឌ្ឍន៍ជាតិ-អន្តរជាតិ អង្គការសង្គមស៊ីវិល និងស្រ្តីខ្លួនឯងផងដែរ”។ សារលិខិតបន្តថា ឆ្នាំ២០១៦កម្ពុជាកំពុងបន្ត អនុវត្តយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ប្រកបដោយ មហិច្ឆតា និងការ ប្តេជ្ញាចិត្តខ្ពស់ ឆ្ពោះទៅសម្រេចគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០៣០។ ការវិនិយោគលើការងារ ឆ្មបនិងផ្តល់នូវ លទ្ធផលល្អប្រសើរ និងទទួលបានជោគជ័យតាមការកំណត់។ ប្រភពបន្ថែមថា ត្រូវប្តេជ្ញាចិត្តរួមគ្នាធ្វើ សកម្មភាពជាច្រើន ដើម្បីធានាថាស្រ្តីគ្រប់រូប សម្រាលកូនដោយសុវត្ថិភាព និងដោយសេចក្តី ថ្លៃថ្នូរ។ ឆ្មបមានតួនាទីសំខាន់ក្នុងការជួយស្រ្តី និងទារក ពីព្រោះស្ត្រីត្រូវការ ការថែទាំដ៏ល្អមានគុណភាព និងដោយក្តីគោរពរាប់អាន។ ស្រ្តីចង់បាន ដូចជាការប្រាស្រ័យទាក់ទងល្អ ការផ្តល់នូវព័ត៌មានត្រឹមត្រូវ ការពិនិត្យតាមដានការ ឈឺពោះសម្រាល និងការផ្តល់ យោបល់ជាក់លាក់ ដើម្បីស្រ្តីអាចធ្វើការ សម្រេចចិត្តទាន់ពេលវេលា។ ម្យ៉ាងទៀត ដើម្បីក្លាយជាឆ្មបជំនាញម្នាក់ ឆ្មបត្រូវឆ្លងការបណ្តុះបណ្តាល ជំនាញតាមប្រព័ន្ធកម្មវិធីជាក់លាក់ ជាមួយនិងការអនុវត្ត ជំនាញ គ្រប់គ្រាន់ក្នុងការថែទាំស្រ្តី និងទារកក្នុងពេល មានគភ៌រហូតដល់ក្រោយ ពេលសម្រាលកូនតូច។ ជាមួយគ្នានេះសម្តេច កិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី មានជំនឿចិត្តយ៉ាងមុតមំាថា ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលនិងបន្តផ្តល់លទ្ធភាព និងជម្រុញការងារក្នុងវិស័យ សុខាភិបាលជាពិសេស ការងារផ្នែកឆ្មបនេះ ឲ្យកាន់តែចម្រើនជឿនលឿន ជាលំដាប់ ៕​

image image image

ដោយ​ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print