ខេត្តកោះកុង៖ បេីនេះបើយោងតាមប្រភពព័ត៌មានពីក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី២៧ ខែឧសភា ឆ្នាំ២០២២នេះថា៖ “ជាប់អន្ទាក់ទេសភាពភ្នំខ្នងក្រពើហើយ”
ទេសភាពភ្នំខ្នងក្រពើ ឈានចូលរដូវវស្សា នៃឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ដែលមានស្មៅពណ៍បែតងខៀវស្រងាត់ និងអមទៅដោយពពកហើយកាត់ ប្រៀបបានដូចឋានសួគ៍ក្រោមមេឃ។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា ទេសភាពពីទីមើលថ្ងៃរះភ្នំខ្នងក្រពើ បណ្តាលឱ្យអារម្មណ៍ភ្ញៀវទេសចរណ៍ទទួលបាននៅអារម្មណ៍ស្រស់ស្រាយ ស្ងប់ស្ងាត់ រំសាយទុក្ខកង្វល់ និងខ្យល់បរិសុទ្ធពីធម្មជាតិ។
សូមជម្រាបថា ភ្នំខ្នងក្រពើ ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ជាទេសភាពមួយដែរអ្នកទេសចរណ៍ចង់គយគន់ ពីសម្រស់ដ៏ល្អឯកនៃធម្មជាតិនឹងពពកហោះប្រលែងគ្នា និងធ្វេីអោយអ្នកទស្សនាទទួលបានអារម្មណ៍ធូរស្បេីយបាត់ទុក្ខកង្វល់៕
...
ដោយ៖សហការី