នៅពេលដែលចិនគ្រប់គ្រងសមុទ្រភាគខាងត្បូងរុស្ស៊ីគ្រប់គ្រងមជ្ឈិមបូព៌ាមហាអំណាចទីមួយអាមេរិកនឹងត្រូវបាត់បង់

ចែករំលែក៖

ក្រុមអ្នកវិភាគបញ្ជាក់ថា ចិនបានខិតខំ ពង្រីកអំណាចគ្រប់គ្រង នៅតំបន់សមុទ្រ ​ចិនភាគខាងត្បូងដែលជាមូលដ្ឋានគ្រឹះនៅ​ក្នុងការឆ្ពោះទៅរកការគ្រប់គ្រងពិភពលោក ​ទាំងមូល។ ចំណែកសម្ពន្ធមិត្តចិនគឺរុស្ស៊ី កំ​ពុងតែពង្រីកឥទ្ធិពលនៅតំបន់មជ្ឈិមបូព៌ា។

ជាច្រើនទសវត្សរ៍កន្លងមកកម្លាំងទា​ហានជើងទឹកអឺរ៉ុបបានបង្ហាញវត្ដមាននៅគ្រប់ទិសទីជុំវិញពិភពលោកដើម្បីខួងយកធនធានធម្មជាតិ ជួញដូរ និងបង្កើតបណ្ដាញ គ្រប់គ្រងពិភពលោកទាំងមូល។ ប៉ុន្ដែរូបភាពទាំងនោះពេលនេះត្រូវបានផ្លាស់ប្ដូរ ទាំងស្រុងដោយសារតែការងើបឡើងនៃប្រទេសចិន និងរុស្ស៊ី ។

នៅរដូវរងាឆ្នាំ២០១៥ គេនឹងអាចមើល ឃើញកម្លាំងទាហានជើងទឹកចិននៅតំបន់សមុទ្រមេឌីទែរ៉ាណេជាលើកដំបូងចូល រួមធ្វើសកម្មភាពសមយុទ្ធជាមួយរុស្ស៊ី។ គម្រោងធ្វើសមយុទ្ធនោះត្រូវបានប្រកាសកាលពីសបា្ដហ៍មុននៅទីក្រុងប៉េកាំងក្រោយ កិច្ចប្រជុំរវាងមន្ដ្រីយោធាប្រទេសទាំងពីរ។

​ជាការពិតណាស់ចិនប្រាកដជាពេញចិ​ត្ដ យ៉ាងខ្លាំងនៅពេលដែលនាវាចម្បាំងរបស់កម្លាំងទាហានជើងទឹកចិនបង្ហាញវត្ដមា​ន នៅតំបន់សមុទ្រដែលគេចាត់ទុកថា ជាបេះ ដូងនៃសម្ពន្ធមិត្ដអឺរ៉ុប។ ប៉ុន្ដែការធ្វើសមយុទ្ធ នោះមិនមែនជាតំណាងប៉ុណ្ណោះទេគឺវាបាន បង្ហាញយ៉ាងច្បាស់ពីដំណើរឆ្ពោះទៅមុខដ៏ សំខាន់របស់ចិន និងរុស្ស៊ីដែលចាប់ដៃគ្នា រៀបចំសន្ដិសុខសណ្ដាប់ធ្នាប់ពិភពលោកឡើងវិញនៅពេលដ៏ខ្លីខាងមុខនេះ ។

រដ្ឋាភិបាលទីក្រុងប៉េកាំងនិងទីក្រុងមូស្គូ តែងតែប្រឆាំងរាល់សកម្មភាពយោធា របស់លោកខាងលិចនៅជិតព្រំដែនរបស់ ខ្លួន។ ចិនបានប្រតិកម្មយ៉ាងខ្លាំងពេលមាន យន្ដហោះយាមល្បាតរបស់កម្លាំងទាហានជើងទឹកអាមេរិកហោះហើរជិតព្រំដែនសមុទ្រ របស់ខ្លួន។ ចំណែករុស្ស៊ីក៏កំពុងរារាំង គម្រោងឆ្ពោះទៅទិសខាងកើតរបស់អង្គ ការណាតូដើម្បី​ដាក់បញ្ចូលសមាជិកថ្មី ដែលជាប្រទេស ​អតីតសហភាពសូវៀតក្នុង គោលដៅឡោ​មព័ទ្ធប្រទេសរុស្ស៊ីមិនឱ្យ ងើបរួច។

ដូច្នេះការធ្វើសមយុទ្ធរួមនៅពេលខាងមុខនៅសមុទ្រមេឌីទែរ៉ាណេជាសារដ៏មាន សារសំខាន់ និងច្បាស់លាស់ដល់ប្រទេស លោកខាងលិច។ ប្រសិនបើណាតូនៅតែបន្ដយាមល្បាតជិតព្រំដែនចិន និងរុស្ស៊ី ប្រទេសទាំងពីរក៏អាចចូលទៅកៀកព្រំ ដែនណាតូ និងអាមេរិកផងដែរ ។

ខាងក្រោយនៃគម្រោងធ្វើសមយុទ្ធរួមជាយុទ្ធសាស្ដ្រស៊ីជម្រៅរបស់ចិន និងរុស្ស៊ីក្នុងគោលដៅរៀបចំសណ្ដាប់ធ្នាប់សន្ដិសុខ ពិភពលោកឡើងវិញនោះគឺពឹងផ្អែកទៅលើឥទ្ធិពលប្រទេសទាំងពីរ។ ទាំងចិននិង រុស្ស៊ីបានយល់ឃើញថា ប្រទេសទាំងពីរ មានសិទ្ធិច្រានចោលឬទទួលយកនូវអ្វីដែល កំពុងតែកើតមាននៅក្នុងប្រទេសជិតខាង។

រុស្ស៊ីបានចាត់ទុកអ៊ុយក្រែនថា ជា ប្រទេសស្ថិតនៅក្រោមអាណានិគមរបស់ទីក្រុងមូស្គូជាច្រើនទសវត្សរ៍កន្លងមក ហើយពេលនេះ បើអ៊ុយក្រែនចូលជា សមាជិកសហគមន៍អឺរ៉ុបគឺជារឿងមិន អាចទទួលយកបានឡើយ។ ប្រធានាធិបតី រុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន ក៏ជំរុញទស្សនៈ​​​បង្កើតសម្ពន្ធមិត្ដអាស៊ីអឺរ៉ុបដើម្បីស្ដារកិត្ដិ យ​សរបស់រុស្ស៊ីនៅតំបន់ដែលប្រទេសខ្លួនមាន​ឥទ្ធិពលទៅលើជាយូរណាស់មកហើយ។

កន្លងមកថ្មីៗចិនក៏បានស្វែងរកវិធីសាស្ដ្រ បង្កើតឥទ្ធិពលរបស់ខ្លួននៅទ្វីបអាស៊ីដោយ ពឹងផ្អែកទៅលើកំណើនសេដ្ឋកិច្ចយ៉ាងខ្ពស់ របស់ខ្លួន។ ប៉ុន្ដែចិនបែរជាអនុវត្ដគោល នយោបាយគំរាមកំហែងដល់សន្ដិសុខ ប្រទេសជិតខាងទៅវិញ។ បច្ចុប្បន្នចិនកំពុង ជ្រៀតជ្រែកចូលក្នុងវិវាទដែនអធិបតេយ្យជាមួយប្រទេសជាច្រើនដែលមានព្រំដែនគោក និងព្រំដែនសមុទ្រជាប់គ្នាក្នុងនោះមានទាំងប្រទេសឥណ្ឌា និងជប៉ុនព្រមទាំងបណ្ដាប្រទេសតំបន់អាស៊ីភាគអាគ្នេយ៍។ កាលពីឆ្នាំ២០១៣ ចិនក៏បានប្រកាសបង្កើត តំបន់ការពារដែនអាកាសនៅតំបន់សមុទ្រចិនភាគខាងកើតក្នុងគោលដៅគ្រប់គ្រងទៅលើប្រជុំកោះដែល មានវិវាទ។

ទស្សនៈមួយចំនួនរបស់លោកខាង លិចបានលើកឡើងថា ដើម្បីសន្ដិភាពគួរតែទទួលស្គាល់ឥទ្ធិពលរបស់រុស្ស៊ី និងចិន នៅក្នុងតំបន់។ ឆ្លើយតបទៅនឹងបទសម្ភាសន៍ មួយអតីតរដ្ឋមន្ដ្រីការបរទេសអាមេរិកលោក Henry Kissinger បាននិយាយដោយចំៗ ថា មានមូលហេតុជាច្រើនដែលធ្វើឱ្យអ៊ុយក្រែនមិនអាចសម្រេចអនាគតរបស់ខ្លួនបាន ឡើយដោយប្រទេសនេះស្ថិតក្រោមឥទ្ធិ ពលរបស់រុស្ស៊ី។ដូច្នេះដើម្បីសន្ដិភាពលោក ខាងលិចក៏ត្រូវទទួលស្គាល់នូវឥទ្ធិពលទាំង នោះផងដែរ ។

រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា ពិតជាមិនទទួលស្គាល់ នូវការចូលមកកៀកទាំងនោះរបស់រុស្ស៊ី និងចិន។ អនុប្រធានក្រុមប្រឹក្សាសន្ដិសុខជាតិអាមេរិកក៏បានប្រឆាំងទៅនឹងទស្សនៈជាប្រទេសមហាអំណាចនៅក្នុងតំបន់ផងដែរ ។
ជាមួយនឹងសក្ដានុពលទាំងសេដ្ឋកិច្ច និងយោធានាពេលបច្ចុប្បន្នអាមេរិកអាច នឹងបង្កើនឥទ្ធិពលនៅគ្រប់ទិសទីជុំវិញ ពិភពលោក។ ចំពោះរដ្ឋាភិបាលទីក្រុងវ៉ា ស៊ីនតោននាពេលបច្ចុប្បន្នមិនបានប្រើ ប្រាស់ទស្សនៈជាប្រទេសមហាអំណាច ក្នុងតំបន់ទៀតឡើយគឺជាមហាអំណាច ពិភពលោកទាំងមូល។ អាមេរិកបានដាក់កម្លាំងទាហានជើងទឹកជាច្រើននៅជប៉ុន កូរ៉េខាងត្បូង ទីតាំងទ័ពអាកាសនៅបារ៉ែន កាតារ ចំណែកណាតូក៏បានបង្កើតទីតាំងយោធានៅគ្រប់ទិសទីជុំវិញពិភពលោកដែរ ពិសេសគឺប្រទេសដែលជាសមាជិក។
ជាការពិតចិននិងរុស្ស៊ីពិតជាព្រួយបារម្ភ យ៉ាងខ្លាំងដែលប្រទេសទាំងពីរអាចប្រឈម នឹងការនៅឯកោនៅក្នុងយុទ្ធសាស្ដ្រ រារាំងអាមេរិក។ អាមេរិកមានសម្ពន្ធមិត្ដ នៅគ្រប់ទិសទីជុំវិញពិភពលោក ហើយបើអាមេរិកាត់ផ្ដាច់ទំនាក់ទំនងជាមួយប្រទេសទាំងពីរនោះប្រទេសដទៃទៀតក៏ត្រូវដើរ តាមអាមេរិកកាត់ផ្ដាច់ទំនាក់ទំនងដូចគ្នាដែរ។ ទាំងនោះហើយចិននិងរុស្ស៊ីប្រាកដជា នៅឯកោ។

ការណ៍ដែលចិននិងរុស្ស៊ីចង់អនុវត្ដនូវ យុទ្ធសាស្ដ្ររៀបចំពិភពលោកឡើងវិញ មិន មែ​នជារឿងងាយស្រួលនោះទេ ពីព្រោះ បច្ចុប្ប​ន្នយុទ្ធសាស្ដ្រនៅលើពិភពលោកស្ថិត ក្រោមការរៀបចំរបស់អាមេរិកនិងសម្ពន្ធ មិត្ដ។ បើចិននិងរុស្ស៊ីចង់ធ្វើរឿងនោះបានជោគជ័យលុះ ត្រាណាតែយកឈ្នះអាមេរិក ជាមុនសិន។ ការដែលយកឈ្នះអាមេរិក ​ក្លាយជាប្រទេសមហាអំណាចទី១លើពិភព លោកមិនមែនជារឿងដែលអាចកើតឡើង ពីរ បីឆ្នាំខាងមុខនោះឡើយ គឺចិននិងរុស្ស៊ីចាំបាច់ត្រូវប្រើរយៈពេលពី២០ឆ្នាំឡើងទៅ ហើយមិនប្រាកដថា យកឈ្នះអាមេរិក ទាំងស្រុងនោះដែរ ៕

kzi1v1dx

fgdfgds

ប្រែសម្រួល៖ ម៉ែវ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print