Updateៈ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយគោលនយោបាយជាតិប្រជាជន ឆ្នាំ២០១៦-២០៣០

ចែករំលែក៖

ភ្នំពេញៈ​ នៅរសៀល ថ្ងៃទី៣ ឧសភា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយគោលនយោបាយជាតិប្រជាជន ឆ្នាំ២០១៦-២០៣០ (Launching Ceremony National Population Policy 2016-2030 ) នៅវិមានសន្តិភាព។

គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ នេះ បានបង្ហាញពីភាពចាំបាច់ក្នុងការធានាអោយមានការធ្វើផែនការអភិវឌ្ឍដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយតាមរយៈការបញ្ចូលនូវកត្តាឌីណាមិច (Dinamix)ប្រជាសាស្ត្រទៅក្នុងដំណើរការធ្វើផែនការ ដោយគិតគូរដល់ទំនាក់ទំនងពហុវិស័យរវាងបញ្ហាប្រជាជន និងការអភិវឌ្ឍ តម្លៃវប្បធម៌ និងប្រពៃណីខ្មែរ ។

គោលនយោបាយនេះ ផ្តោតយកចិត្តទុកដាក់លើចំណងទាក់ទងគ្នារវាងបម្រែបម្រួលប្រជាសាស្រ្ត និងការធ្វើផែនការអភិវឌ្ឍលើវិស័យ៤ រួមមាន ១)-ការអភិវឌ្ឍ និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ២)-ការគ្រប់គ្រងទេសន្តរប្រវេសន៍ និងនគរូបនីយកម្ម ៣).ការពង្រីកវិស័យកសិកម្ម និងសកម្មភាពពាក់ព័ន្ធ និង៤- ការវិនិយោគលើវិស័យសង្គមកិច្ច និងការអភិវឌ្ឍមូលធនមនុស្ស។

គោនយោបាយនេះមានសារសំខាន់ដើម្បីរួមចំណែកបន្តការលើកកម្ពស់ជាប្រចាំនូវគុណភាពនៃជីវិតរបស់ប្រជាជនកម្ពុជា និងការកាត់បន្ថយភាពក្រីក្រ ដោយផ្តោតការគិតគូរដល់ការអភិវឌ្ឍ និងក្នុងការធានាអោយមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ សម្តេចតេជោ ជំរុញអោយក្រសួងស្ថាប័នពាក់ព័ន្ឋទាំងអស់ផ្តល់អាទិភាពដល់ការអនុវត្តគោលនយោបាលនេះដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន ដោយចាត់ទុកប្រជាជនជាមធ្យោបាយសំរាប់ការអភិវឌ្ឍផង និងជាគោលដៅចុងក្រោយនៃការអភិវឌ្ឍផង ។

មុននឹងបញ្ចប់កម្មវិធីរសៀលនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសដល់តំណាងអង្គការ UNFPA និងបានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសចៅហ្វាយខេត្តត្រូវនៅប្រចាំការនៅតាមខេត្តនិងចុះជួយប្រជាពលរដ្ឋដែលកំពុងត្រូវការទឹកទទួលទាន។ សារអំពាវនាវសម្តេចតេជោគឺបានបង្ហោះនៅក្នុង Facebook សម្តេចកាលពីប៉ុន្មាននាទីមុននេះ៕​

imageimageimageimageimage

ដោយ​ សីលា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print