កម្លាំងល្បាតប៉ុស្តិ៍នគរបាលចោមចៅចាប់ឃាត់ខ្លួនបានមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ជនសង្ស័យ ម្នាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀន រួមជាមួយគ្រឿងញៀន២កញ្ចប់ធំ ត្រូវបានកម្លាំងល្បាតប៉ុស្តិ៍ចោមចៅចាប់ឃាត់ខ្លួនបាន កាលពីវេលាម៉ោង៣រសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅ តាមផ្លូវបេតុង ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឈ្មោះ គង់ ខេមរិន្ទ ភេទប្រុស អាយុ៣២ឆ្នាំ អតីតជាមន្រ្តីយោធា នៅខេត្តឧត្តមានជ័យ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោកយឹម​ សារ៉ាន់អធិការនគបាលខណ្ឌពោធិ៍សែនជ័យអោយកម្លាំងល្បាតក្នុងមូលដ្ឋានដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋខណះកំពុងល្បាត ក៏ ប្រទះឃើញជនសង្ស័យ កំពុងអង្គុយលើម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ125 សេរី2015 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FF-4284 មួយគ្រឿង នៅពេល ជនសង្ស័យ ក្រឡេកឃើញកម្លាំងសមត្ថកិច្ច មិនទាន់បានសួរនាំផងបែរជា ព្យាយាម ជិះម៉ូតូរត់គេចដោយមានការ សង្ស័យទើប ដេញតាមទាន់ ឆែកឆេរ ប្រទះឃើញគ្រឿងញៀន២កញ្ចប់ធំ ស្មើទម្ងន់១ក្រាម ហើយចាប់ឃាត់ខ្លួននាំមកប៉ុស្តិ៍ចោមចៅ តែម្ដង។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឲ្យដឹងថា គ្រឿងញៀនខ្លួនបានទិញមកពីមុខពេទ្យលោកសង្ឃ ភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ យកមកទុកសម្រាប់លក់ឲ្យបន្តទៀត ឲ្យម៉ូយ។

ក្រោយពីឃាត់ខ្លួនបាន ជនសង្ស័យរួមជាមួយគ្រឿងញៀន ម៉ូតូមួយគ្រឿង និង សម្ភារៈមួយចំនួនត្រូវបាន យកទៅសាកសួរ នៅប៉ុស្តិ៍ចោមចៅ ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធី ៕

image image image

សុខាសែនជ័យ

111

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print