ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ ក្រុមការងារនាយកដ្ឋានផ្លូវលំជនបទ ដឹកនាំដោយលោក គង់ ភឿន និងលោក គីម ទីប្រឹក្សា បច្ចេកទេសប្រទេសកូរ៉េ ព្រមទាំងការចូលរួមពីមន្ទីរអភិវឌ្ឍន៍ខេត្តព្រៃវែង ចុះពិនិត្យបច្ចេកទេសការងារសាងសង់ស្ពានបេតុង ប្រវែង១៧២ម៉ែត្រ ស្ថិតនៅឃុំពោធិរៀង ស្រុកពោធិរៀង ខេត្តព្រៃវែង ស្ពាននេះបច្ចុប្បន្នសម្រេចលទ្ធផលបានប្រមាណ ៩០ភាគរយនៃទំហំការងារសរុប៕
ដោយ៖ សីលា
...