បុរសសន្តិសុខហាង ញូវ ខូលិកសិន ម្នាក់បើករថយន្តរេចង្កូតទៅបុករនាំងដែកពុះចែកផ្លូវបាក់ចំនួន១០ផ្ទាំង

ចែករំលែក៖

ភ្នំពេញ៖ បុរសសន្តិសុខម្នាក់ដែលគេស្គាល់ថាជាអ្នកមើលឡាន នឹងម៉ូតូនៅហាង ញូវ ខូលិកសិន ម្នាក់បើករថយន្តរេចង្កូតទៅបុករនាំងដែកពុះចែកផ្លូវបាក់ចំនួន១០ផ្ទាំងរួចជ្រុលទៅប៉ះនឹងរថនយន្ត១គ្រឿងទៀតដែលកំពុងធ្វើដំណើរតាមផ្លូវ  រងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង កាលពីវេលា​ម៉ោង៤ និង៣០នាទីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវមហាវិថីព្រះសីហនុ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមសាក្សីដែលបានឃើញហេតុការបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសសន្តិសុខម្នាក់បានឡើងបើកបររថយន្តម៉ាក​កូរ៉េ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2W-0804ដែលកំពុងចតទុកចោលនៅមុនហាងលក់ខោអាវ ញូវ ខូលិកសិន តាមមហា​វិ​ថីព្រះសីហនុ ក្នុងទិសដៅពីលិចទៅកើតខណៈបុរសសន្តិសុខម្នាក់បានឡើងបើករថយន្តសាកក៏បានរេចង្កូត​ទៅខាងឆ្វេងដៃក៏ជ្រុលទៅបុករនាំ​ងដែកពុះចែកផ្លូវបា​ក់អស់​១០ផ្ទាំងហើយជ្រុលទៅប៉ះនឹងរថយន្ត១គ្រឿងទៀត ។

ក្រោយពេលកើតហេតុបុរសជាសន្តិសុខបានរត់គេចខ្លួនបាត់សម្រោល បន្សល់តែរថយន្តបង្កដែលរងការខូច ខាតនៅកន្លែងកើតហេតុត្រូវបានកម្លាំងជំនាញបានធ្វើការវាស់វែងនិង​ស្ទួចរថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ ៕

image2

image3

image4

image1

ដោយ៖ ស រស្មី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print