ខេត្តព្រះសីហនុ៖ បេីយោងតាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កម្លាំសមត្ថកិច្ចបានចុះណែនាំដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ នៅតាមបណ្ដោយឆ្នេរសមុទ្រ ដើម្បីចៀសវាងករណីឈ្លក់ ឬលង់ទឹក។
ប្រភពដដែលបន្តថា លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃអាទិត្យទី២៩ ខែឧសភា ឆ្នាំ២០២២ បានចាត់ឱ្យកម្លាំងនគរបាលទេសចរណ៍ ចុះទៅតាមបណ្ដោយឆ្នេរធ្វើការណែនាំដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្ត ពេលចុះលេង និងងូតទឹកសមុទ្រតាមបណ្ដោយឆ្នេរត្រូវមានការប្រុងប្រយ័ត្ន ដើម្បីចៀសវាងករណីឈ្លក់ទឹកជាយថាហេតុណាមួយកើតឡើង។
ដោយថ្មីៗនេះ កម្លាំងជំនាញបានពិនិត្យឃើញថា មានករណីភ្ញៀវទេសចរណ៍ឈ្លក់ទឹកនៅឆ្នេរអូរឈើទាលទី២ និងឆ្នេរអូរត្រេះ ប៉ុន្តែពុំបណ្ដាលឱ្យមានគ្រោះថ្នាក់បាត់បង់ជីវិតឡើយ ដោយប្រជាពលរដ្ឋ និងភ្ញៀវក្បែរទីកន្លែងកើតហេតុ និងក្រុមអាជីវករម៉ូតូទឹកបានចុះជួយសង្គ្រោះឡើងមកលើគោកវិញទាន់ពេល៕
ដោយ៖ស តារា