សមត្ថកិច្ច​ចុះណែនាំដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ នៅតាមបណ្ដោយឆ្នេរសមុទ្រ​ ដើម្បីចៀសវាងករណីឈ្លក់​ ឬលង់ទឹក

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បេី​យោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ កម្លាំសមត្ថកិច្ចបានចុះណែនាំដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ នៅតាមបណ្ដោយឆ្នេរសមុទ្រ​ ដើម្បីចៀសវាងករណីឈ្លក់​ ឬលង់ទឹក។

ប្រភពដដែលបន្តថា​ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃអាទិត្យទី២៩ ខែឧសភា ឆ្នាំ២០២២ បានចាត់ឱ្យកម្លាំងនគរបាលទេសចរណ៍ ចុះទៅតាមបណ្ដោយឆ្នេរធ្វើការណែនាំដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្ត ពេលចុះលេង និងងូតទឹកសមុទ្រតាមបណ្ដោយឆ្នេរត្រូវមានការប្រុងប្រយ័ត្ន ដើម្បីចៀសវាងករណីឈ្លក់ទឹកជាយថាហេតុណាមួយកើតឡើង។

ដោយថ្មីៗនេះ កម្លាំងជំនាញបានពិនិត្យឃើញថា មានករណីភ្ញៀវទេសចរណ៍ឈ្លក់ទឹកនៅឆ្នេរអូរឈើទាលទី២ និងឆ្នេរអូរត្រេះ ប៉ុន្តែពុំបណ្ដាលឱ្យមានគ្រោះថ្នាក់បាត់បង់ជីវិតឡើយ ដោយប្រជាពលរដ្ឋ និងភ្ញៀវក្បែរទីកន្លែងកើតហេតុ និងក្រុមអាជីវករម៉ូតូទឹកបានចុះជួយសង្គ្រោះឡើងមកលើគោកវិញទាន់ពេល៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print