ខេត្តរតនគិរី÷កាលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២វេលាម៉ោង១០និង១៥នាទី យប់កំលាំងអធិការនគរបាលស្រុក លំផាត់ បានសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសេដា ចុះធ្វេីរដ្ឋបាលជំហរលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិសមុទ្រលេី ឃុំសេដាស្រុកលំផាត់ខេត្តរតនគិរីបានជួបមុខសញ្ញាគួរអោយសង្ស័យចំនួន០២នាក់ភេទប្រុសជិះម៉ូតូក៏បានឆែកឆេរឃើញសង្ស័យជាសាធាតុញៀនចំនួន០២ថង់តូច ដាក់ក្នុងហោប៉ៅខោ។ ការឃាត់ខ្លួនយុវជនទាំងពីរខាងលើមានការសម្របសម្រួល នីតិវិធីពីលោកកែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី។
តាមរបាយការណ៍របស់នគរបាលស្រុកលំផាត់បានអោយដឹងថា ជនសង្ស័យទាំងពីរនាក់មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះវី ហឿង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិច្រាយ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិលើឃួនឃុំគិចុង ស្រុកបកែវ ខេត្តរតនគិរី។
២-ឈ្មោះសល់ រ៉ា ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិច្រាយ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិលើឃួន ឃុំគិចុង ស្រុកបកែវ ខេត្តរតនគិរី។
វត្ថុតាងចាប់យករួមមាន÷
១-ម្សៅក្រាមថ្លាពណ៌សរ០២កញ្ចប់តូចមិនទាន់ថ្លឹង។
២-ទូរសព្ទដៃចំនួន០១គ្រឿងម៉ាកអូប៉ូ។
៣-ប្រាក់រៀលចំនួន១០០០រៀល។
៤-ម៉ូតូ១គ្រឿងម៉ាកអុីចសេនធេីរពណ៌ខ្មៅ (គ្មានស្លាកលេខ)។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមនិងវត្ថុតាងបានឃាត់ និងរក្សាទុកបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដេីម្បីអនុវត្តន៍តាមនីតិវិធី៕
ដិយ៖ សូរិយា