ដោយសារតែមានការប្រកួតប្រជែងគ្នា ធ្វើឲ្យក្រុមអ្នករកស៊ីចាំបាច់ត្រូវតែរិះរកវិធីសាស្រ្តច្នៃប្រឌិតទាក់ទាញអតិថិជនរបស់ខ្លួន។ ទាំងនោះហើយបានធ្វើឲ្យក្រុមហ៊ុនលាងរថយន្ត Baywash Bikini car wash ស្ថិតនៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិកមានការទាក់ទាញយ៉ាងខ្លាំងពីក្រុមអ្នកបើកបររថយន្ដហើយតែងតែចូលមកទីនេះដើម្បីលាង សម្អាតរថយន្ដដែលមានសុទ្ធតែស្រីស្អាត ស្លៀកឈុតប៊ីគីនីជួយឱ្យអារម្មណ៍អ្នកបើកបរកាន់តែស្រស់ថ្លាពេលបានសម្លឹងឃើញ សាច់សខ្ចីរបស់ពួកនាង។
លោកSteve McMahon អាយុ៤៧ឆ្នាំ ជាម្ចាស់កន្លែងលាងរថយន្ដខាងលើបាន ឱ្យដឹងថា កន្លែងរបស់លោកបានបើក ដំណើរការរយៈពេល៥ឆ្នាំមក ហើយមាន អតិថិជនជាច្រើន ដោយសារតែអ្នកបើកបររថយន្ដចូលចិត្ដមកទីនេះលាងសម្អាតរថយន្ដរបស់ខ្លួន និងលាងភ្នែកជាមួយសម្រស់ ស្រស់ស្អាត សិចស៊ីរបស់បុគ្គលិកលាងរថ យន្ដ។
ពេលដំបូងគាត់បើកទីតាំងលាងរថយន្ដ ស្លៀកឈុតប៊ីគីនីនេះក្នុងគោលដៅគាំទ្រ ដល់សាលារៀនដែលកូនរបស់គាត់កំពុង តែសិក្សា ប៉ុន្ដែក្រោយមកអតិថិជនកាន់ តែច្រើនឡើងៗ។ ដោយចំនួនអតិថិជន កើនឡើងខ្ពស់កន្លែងរបស់លោកពេលនេះ ទទួលលាងតែរថយន្ដទំនើបៗប៉ុណ្ណោះ ដោយមានរថយន្ដLamborghini មានតម្លៃ ជាង៣លានដុល្លារអាមេរិក រថយន្ដម៉ាក Ferrari រថយន្ដBentley ជាដើម។
ម្ចាស់កន្លែងលាងរថយន្ដបានឱ្យដឹងទៀតថា ពួកនាងទទួលការបណ្ដុះបណ្ដាល យ៉ាងស្ទាត់ជំនាញពីការថែរក្សារថយន្ដ បំពេញតាមតម្រូវការ។ កន្លែងលាងរថ យន្ដនេះបើកដំណើរការ៧ថ្ងៃក្នុង១សបា្ដហ៍ ដោយតម្លៃលាងរថយន្ដនីមួយៗអស់តែ១០ដុល្លារ ប៉ុណ្ណោះ ប៉ុន្ដែសេវាកម្មឬ(លុយធីប)សម្រាប់ស្រីស្អាត សិចស៊ីមានរហូតដល់ ៦០ដុល្លារ ។
នាងJacki Orlando អាយុ២៤ឆ្នាំ បាន រៀបរាប់ឱ្យដឹងថា នាងធ្វើការនៅទីនេះ មានរយៈពេល៣ឆ្នាំមកហើយនាងពិតជា ចូលចិត្ដទីកន្លែងនេះ ក៏មិនខុសអ្វីពីកន្លែងធ្វើការដោយកម្លាំងដទៃទៀតដែរ ប៉ុន្ដែធ្វើនៅទីនេះពិតជាមានអារម្មណ៍សប្បាយរីករាយណាស់ ៕
ប្រែសម្រួល៖ ម៉ែវ សាធី