ស្រវឹងស្រាបើករថយន្ដបញ្ច្រាស់ទិសចរាចរណ៍និងឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្ដមួយគ្រឿងទៀតបុកចំពីមុខបណ្ដាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ស្រវឹងស្រាជោកជាំបើករថយន្ដឡិចសីុសRX៣០០បញ្ច្រាស់ទិសចរាចរណ៍និងឆ្លងផ្លូវមិនប្រយ័ត្ននិងមិនគោរពច្បាប់ ត្រូវរថយន្ដឡិចសីុស៤៧០បុកចំពីមុខពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងសងខាង។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះបានកើតឡើងនៅវេលាម៉ោង១២និង៥០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី០៤​ ខែឧសភា​ ឆ្នាំ២០១៦​ នៅចំណុចស្តុបវត្តនាគ្គវ័ន្ត​ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី​ ស្ថិតក្នុងសង្កាត់​ ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។

ព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្ដម៉ាកឡិចសីុសRX៣០០​ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​2O-5613 បើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងជោកធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២២១ ដែលជាផ្លូវឯកទិស​ ក្នុងទិសដៅពីត្បូងទៅជើង(បញ្ច្រាស់ទិសចរាចរណ៍)ហើយបានឆ្លងមហាវិថីសហព័ន្ធរុស្សី​ទាំងស្ថានភាពស្រវឹងស្រាជោកជាំ និងមិនគោរពច្បាប់ចរាចរណ៍ ក៏ត្រូវរថយន្ដមួយគ្រឿងទៀតម៉ាក​ ឡិចសីុស៤៧០​ ពណ៌ស ពាក់ស្លាកលេខ​ ភ្នំពេញ​2AC-2115 ធ្វើដំណើរក្នងទិសដៅពីកើតមកលិចបុកចំក្បាលរថយន្ដពីចំហៀងខាងស្ដាំបណ្តាលអោយ រងការខូចខាតទាំងសងខាង។

ក្រោយពីកើតហេតុម្ចាស់រថយន្ដឡិចសីុRX៣០០បានទារសំណងខាងម្ចាស់រថយន្ដម្ខាងទៀតចំនួន7០០ដុល្លារទាំងខ្លួនស្រវឹងជោកតែម្ចាស់រថយន្ដម្ខាងទៀតមិនព្រមអោយ ក្រោយមកដោយភាគីទាំងពីរនិយាយមិនត្រូវគ្នា​ ទើបសមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែងយករថយន្ដទាំងពីរទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ​ ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕

image

image

image

ដោយ៖ ព្រែកជ័យ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print