ខេត្តកំពង់ចាម៖ រូបសំណាកព្រះឥន្ទ្រគង់លើដំរីឯរាវ័ណដែលជាការផ្តួចផ្តើមកសាងឡើងដោយលោកអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ត្រូវបានយកមកតម្កល់នៅលើសួនច្បារមាត់ទន្លេ ក្នុងសង្កាត់កំពង់ចាម។
ចំពោះប្រវត្តិនៃបដិមាព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ គឺត្រូវបានសិក្សាដោយផ្អែកលើមូលដ្ឋាននៃរចនាប័ទ្មចម្លាក់លោត នៃរចនាប័ទ្មខ្មែរបុរាណ និងបានធ្វើការសំយោគរចនាប័ទ្មបីបញ្ចូលគ្នា គឺ១-រចនាប័ទ្មបាពួន, ២-រចនាប័ទ្មអង្គរ និង៣-រចនាប័ទ្មបាយ័ន ។
ចំណែកបដិមាព្រះឥន្ទ្រ ត្រូវបានសិក្សាដោយកំណត់ទម្រង់ឥរិយាបថ “សន្តិភាព-ឈ្នះចម្បាំង តំណាងឱ្យសេចក្តីដឹងគុណចំពោះ”សន្តិភាព” គឺបច្ចុប្បន្នភាពនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមានសន្តិភាពបរិបូណ៌៕
...
ដោយ៖អ្នកប្រមាញ់