បើកលឿនខ្វះការប្រុងប្រយ័ត្ន ក្រឡាប់បះជើងទ្រមេឃ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តម៉ាកហ៊ីុយ៉ាន់ដាយមួយគ្រឿងបានបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នមិនគោរពច្បាប់ចរាចរណ៍ និងមានផ្ទុកទំនិញលើសទម្ងន់​ ខណះមកដល់ផ្លូវក្រោមដីស្ពានអាកាសស្ទឹងមានជ័យ ដែលជាផ្លូវកោង ហើយមិនបន្ថយល្បឿននោះ បានបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកជញ្ជាំងស្ពាន បណ្ដាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ រងការខូចខាត ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្លូវក្រោមដីស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគឺរថយន្តបង្កដែលមានម៉ាកហ៊ីុយ៉ាន់ដាយ ២តោនកន្លះពណ៌ស លាយខៀវ ពាក់ស្លាកលេខភ្នំពេញ2Q-4306 បានបើកបរតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េតក្នុង ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ហើយបានបើកចូលផ្លូវក្រោមដីស្ពានអាកាសស្ទឹងមានជ័យ ខណៈមកដល់ពាក់កណ្ដាលនៃផ្លូវក្រោមដី ដែលជាចំណុចកើតហេតុ ដោយមិនបន្ថយល្បឿន ក៏បួងចង្កូតមិនទាន់ជ្រុលទៅបុកជញ្ជាំងថ្មក្រោមស្ពាន បណ្ដាលឲ្យក្រឡាប់បះជើងឡើងលើ ។ ចំណែកឯទំនិញដែលនៅលើរថយន្តនោះ បានបែកធ្លាយរាយពេញផ្លូវ រងការខូចខាត តែសំណាងល្អមិនបណ្ដាលអោយប៉ះពាល់គ្រោះថ្នាក់ដល់អ្នកដ៏ទៃ។

ក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបានសហការណ៍ជាមួយកម្លាំងជំនាញចុះធ្វើការវាស់វែងយករថយន្ដបង្កនោះទៅរក្សាទុកនៅការិយាល័យចរារចណ៍រាជធានីភ្នំពេញយកទៅរក្សាទុក រងចាំដោះស្រាយគ្នានៅពេលក្រោយ៕

image

image

image

image

ដោយ៖ ព្រែកជ័យ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print