ភ្នំពេញ ៖ លោក សម ប៊ុនពៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ បានសម្រេចចេញដីកាឃុំខ្លួនជនឧក្រិដ្ឋម្នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទឃាតកម្ម។
ឃាតកម្មដោយហិង្សាប្រើកាំបិតបុ័ងតោអារ.កប្រពន្ធដាច់ចេញពីក្បាលធ្វើឱ្យមរណភាពដល់ជនរងគ្រោះគឺជាអំពើឃោរឃៅដ៏រន្ធត់ ដែលច្បាប់បានចែងតាមបញ្ញតិមាត្រា ២០០ តម្រូវឱ្យផ្តន្ទាទោសជនជាប់ចោទដាក់គុកអស់មួយជីវិត ។ ជនជាឃាតករូបនោះមានឈ្មោះ ភួង
រដ្ឋា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ៧ ជាន់ទី១ ផ្ទះលេខ១៥ ផ្លូវលេខ៥៣០ ភូមិ៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានស្រុកកំណើតនៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ។
សូមជម្រាមថា បុរសជាជនដៃដល់ដែលសម្លាប់ប្រពន្ធដោយកាត់ក្បាលចេញពីកព្រោះតែភ្លើងប្រចណ្ឌនោះត្រូវបានកម្លាំងសមត្តកិច្ចនគរបាលខណ្ឌទួលគោកកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ។
ជនដៃដល់ជាឃាតកត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលខេត្តតាកែវ ធ្វើការស្រាវជ្រាវតាមចាប់ខ្លួនកាលពីវេលាម៉ោងប្រមាណ២និង៤៥នាទីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៥ ស្ថិតក្នុងខណ្ឌព្រែកព្នៅ បន្ទាប់ពីប្រើអំពើហិង្សាអារ.កប្រពន្ធដាច់ចេញពីក្បាលបណ្តាលឱ្យស្លាប់កាលពីវេលាម៉ោងប្រមាណ៩ និង ១០នាទីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នៅក្នុងបន្ទប់ជួលខាងលើនេះ ។
ជនដៃដល់ជាឃាតកឈ្មោះ ភួង រដ្ឋា ភេទប្រុស អាយុ២៧ឆ្នាំ ចំណែកជនរងគ្រោះជាប្រពន្ធឈ្មោះ លី ស្រីនុច អាយុ២៣ ឆ្នាំ មុខរបរបុគ្គលិកផ្នែកអនាម័យ នៅ SUNWAY TOULK KORK CITY មានស្រុកកំណើតនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុង.ខេត្តបាត់ដំបង ។ ជនរងគ្រោះត្រូវប្តីសម្លាប់ដោយអារ.កនឹងកាំបិតបុ័ងតោនៅក្នុងបន្ទប់ជួល ហើយបានច្រកក្បាលចូលក្នុងបាវយកទៅបោះចោលនៅចំណតម៉ូតូ គឺផ្តើមចេញពីទំនាស់រឿងភ្លើងប្រចណ្ឌ និង ជាមនុស្សមានជំងឺសរសៃប្រសាទផងដែរ ។ បើតាមការរៀបរាប់ពីម្ចាស់ផ្ទះជួលបានឱ្យដឹងថា ជនរងគ្រោះបានមកជួលបន្ទប់ស្នាក់នៅជាមួយប្តីតាំងពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២មកម្ល៉េះ ដែលការរស់នៅជាមួយគ្នាជាប្តីប្រពន្ធ បុរសជាប្តីតែងតែមានទំនាស់ជាមួយប្រពន្ធជារៀងរាល់ថ្ងៃព្រោះតែភ្លើងប្រចណ្ឌ ។
បន្ទាប់ពីកាត់កសម្លាប់ប្រពន្ធហើយ បុរសជាប្តីបានរត់គេចខ្លួនបាត់១យប់ ប៉ុន្តែការសម្លាប់មនុស្សដោយអំពើឃោរឃៅបែបនេះ មិនខុសពាក្យថាឈាមស្រែកស្បែកហៅ ដែលព្រលឹងជនរងគ្រោះនៅតាមអន្ទងជនជាឃាតកដើម្បីឱ្យសមត្តកិច្ចចាប់ខ្លួននៅលើផ្លូវជាតិលេខ៥ ក្នុងខណ្ឌព្រែកព្រៅ រាជធានីភ្នំពេញ ដែលនោះជាបាបកម្មដែលជនជាឃាតកបានសាង ដោយអំពើសម្លាប់មនុស្ស ទើបច្បាប់កំណត់ដាក់គុកអស់មួយជីវិត ៕
ដោយ រ៉ារ៉ា