អឺរ៉ុបឯកភាពផ្តល់ជំនួយជាទឹកប្រាក់ ៩ពាន់លានអឺរ៉ូ ដល់អ៊ុយក្រែន

ចែករំលែក៖

ប្រធានគណៈកម្មការអឺរ៉ុប EC លោក Charles Michel កាលពីថ្ងៃទី៣០ខែឧសភា បានប្រកាសថា នៅក្នុងកិច្ចប្រជុំនាទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សុិក ថ្នាក់ដឹកនាំអឺរ៉ុប បានព្រមព្រៀងគ្នាផ្តល់ប្រាក់៩ពាន់លានអឺរ៉ូដល់អ៊ុយក្រែន ដើម្បីជួយដល់សេដ្ឋកិច្ចប្រទេសនេះក្នុងពេលកំពុងតែមានសង្គ្រាម។
នៅលើបណ្តាញសង្គម Twitter លោក Charles Michel បានបញ្ជាក់ថា នឹងបន្តជួយដល់ប្រទេសអ៊ុយក្រែនដោយប្រាក់សុទ្ធ ហើយសន្យាបន្តជួយដល់ប្រទេសនេះក្នុងការស្ថាបនាឡើងវិញ។
ក្នុងពេលជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំអឺរ៉ុបបានសម្រេចលុបប្រព័ន្ធធនាគារ Sberbank ចេញពីប្រព័ន្ធទូទាត់ប្រាក់អន្តរជាតិ SWIFT នៅក្នុងកញ្ចប់ទណ្ឌកម្មទី៦របស់អឺរ៉ុប។ នៅក្នុងកិច្ចប្រជុំរយៈពេល២ថ្ងៃ គឺពីថ្ងៃទី ៣០-៣១ខែឧសភា ថ្នាក់ដឹកនាំអឺរ៉ុប បានឯកភាពកាត់បន្ថយការទិញប្រេងពីរុស្ស៊ី រហូតដល់ទៅ៩០%នៅចុងឆ្នាំ២០២២នេះ។
បច្ចុប្បន្នថាមពលប្រេងជាង ៦០% របស់រុស្ស៊ីត្រូវបានដឹកជញ្ជូនទៅកាន់អឺរ៉ុបតាមរយៈដែនទឹក និង៣០%ទៀតតាមរយៈបំពង់បង្ហូរ Druzhba។ ការសម្រេចរបស់អឺរ៉ុបក្នុងការហាមប្រាមដឹកជញ្ជូនតាមដែនសមុទ្រចំនួន៩០%នៅចុងឆ្នាំនេះ។ ចំណែកប្រទេសហុងគ្រី និងស្លូវ៉ាគី ព្រមទាំងសាធារណរដ្ឋឆេក នៅតែបន្តទិញប្រេងពីរុស្ស៊ីប្រមាណ ១០% ដោយសារតែប្រទេសនេះអាស្រ័យទាំងស្រុងទៅលើថាមពលប្រេងពីរុស្ស៊ី៕ ដោយធីរីណា

...

រូប​ថត​ :​ AFP/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print