តោះ​! មកស្គាល់កោះទទឹង (Kaoh Totung )​

ចែករំលែក៖

ខេត្ត​កោះកុង ​៖​ កោះទទឹង គឺជារមណីយដ្ឋានទេសចរធម្មជាតិមួយ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកគិរីសាគរ ខេត្តកោះកុង ដែលនៅជិតកោះឆាន់ និងកោះស្ដេច កោះនេះមានទេសភាពស្រស់ស្អាតមិនចាញ់កោះដទៃឡើយ។​ នេះបើ​យោង​តាម​ប្រភពព័ត៌មាន​ពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​៣១​ ខែឧសភា​ ឆ្នាំ​២០២២។ 

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ បើនិយាយពីសម្រស់ធម្មជាតិវិញ គឺអ្វីៗនៅទីនោះហាក់ដូចជាស្ថិតនៅក្នុងសភាពធម្មជាតិសុទ្ធសាធ ដើម្បីទៅកម្សាន្តនៅកោះនេះ យើងអាចធ្វើដំណើរតាមអូប័រ ពីផែកោះស្ដេច ឆ្ពោះទៅទិសពាយព្យ ក្នុងចម្ងាយប្រមាណ ៥គីឡូម៉ែត្រប៉ុណ្ណោះ។ 

សូមបញ្ជាក់ថា​ កោះទទឹងមានទំហំប្រមាណ១គីឡូម៉ែត្រការ៉េ គ្របដណ្ដប់ដោយព្រៃឈើបៃតងស្រស់ សម្រាប់អ្នកចូលចិត្តបរិយាកាសស្ងប់ស្ងាត់ និងរស់នៅជាមួយធម្មជាតិ ស្ទួចត្រី និងការសម្រាកលំហែរអារម្មណ៌ផ្សេងៗអាចសាកល្បងទៅកម្សាន្តនៅកោះនេះបាន៕

        

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print