សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នីកណ្ដាលវាលស្រែសង្ស័យជាករណីខ្យល់គរ

ចែករំលែក៖

ខេត្តកណ្ដាល ៖ សាកសពបុរសម្នាក់ដែលគេស្គាល់ថាជាមនុស្សផឹកស្រាជាប្រចាំ ត្រូវបានគេប្រទះឃើញស្លាប់យ៉ាងអណោចអាធ័មនៅកណ្ដាលវាលស្រែ បង្កការភ្ញាក់ផ្អើលនៅថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២២​ វេលា​ម៉ោង ៦និង៣០នាទី​ព្រឹកត្រង់ចំណុចក្នុងវាលស្រែ ស្ថិតក្នុងភូមិ​អង្គខ្លើ ឃុំ​ត្បែង ស្រុកកណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​។ 

    មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ យឹម សារុន ហៅចក់ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅបច្ចុប្បន្នក្នុងភូមិឃុំកើតហេតុខាងលើ មានមុខរបរជាកម្មករសំណង់។ 

    ប្រភព​ដដែលបន្តថា​ តាមការបំភ្លឺរបស់ឈ្មោះ ហ៊ល សុខណា ភេទស្រី អាយុ៤០ឆ្នាំដែលត្រូវជាអ្នកជិតខាងបានឱ្យសមត្ថកិច្ចដឹងថា នៅថ្ងៃទី៣០​ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៩ ជនរងគ្រោះបានដើរមកចូលលេងផ្ទះគាត់ ហើយគាត់ក៏បានហៅឱ្យហូបបាយ និងបានប្រាប់ជនរងគ្រោះថា កុំឱ្យផឹកស្រាច្រើនពេកព្រោះនៅតែម្នាក់ឯង បើឈឺគ្មានអ្នកមើលទេ(កំព្រា)។ លុះពេលហូបបាយរួចហើយ នៅវេលាម៉ោង១៩និង៣០នាទី ជនរងគ្រោះក៏ដើរចេញពីផ្ទះគាត់ទៅ។ រហូតដល់ម៉ោងកើតហេតុខាងលើក៏មានប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ចថាមានមនុស្សដេកស្លាប់នៅឯវាលស្រែ ហើយសមត្ថកិច្ចបានបង្កើតគណៈកម្មការពិនិត្យ រួមមានជំនាញស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាល អាជ្ញាធរមូលដ្ឋាននិងគ្រូពេទ្យពិនិត្យលើសាកសពឃើញថាៈសាកសពមានឈាមចេញតាមមាត់និងច្រមុះ​ អវយវៈសាកសពនៅធម្មតា ក្រៅពីនោះគ្មានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ទេ។

    តាមការសន្និដ្ឋានរបស់កម្លាំងជំនាញគឺ សាកសពស្លាប់ដោយសារខ្យល់គរ(ផឹកស្រាជាប្រចាំ)។សាកសពត្រូវបានប្រគល់ជូនសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

  

...

ដោយ៖ស្អាង ជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print