នារីម្នាក់ទំនងស្រវឹងបើកឡានយ៉ាងលឿន រេចង្កូតឡើងឃឿនទ្រូងផ្លូវ បុកបង្គោលភ្លើងទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ នារីដ៏ស្រស់ស្អាត់ម្នាក់ដែលទំនងជាស្រវឹងស្រាបាន បើករថយន្តក្នុងល្បឿនយ៉ាងលឿនបានរេចង្កូតទៅឡើងឃឿនទ្រូងផ្លូវជ្រុលទៅបុកបង្គោលភ្លើងបណ្តាលឲ្យកំពិតទាំងបង្គោលភ្លើទាំងរថយន្តរងការខូចខាត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង០៥នាទីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ ស្ថិតតាមបណ្តោយផ្លូវ២១៧ នៅចំណុច ទល់មុខបុរីពិភពថ្មី ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក ម៉នីង ១គ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2V -0971 បើកបរដោយនារីរូបស្រស់ម្នាក់ក្នុងល្បឿនយ៉ាងលឿន ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏រេចង្កូតឡើងឃឿនផ្លូវជ្រុលទៅបុកបង្គោលភ្លើងកំពិតទាំងបង្គោលភ្លើងទាំងរថយន្តបង្ក ទើបមិនអាចបើកទៅមុខរួច។

ក្រោយពេលកើតហេតុរថយន្តត្រូរបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីដោះស្រាយពេលក្រោយ៕

IMG_2458

IMG_2459

IMG_2460

IMG_2461

ដោយ៖ ជីម ភារ៉ាដង្កោ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print