សិស្សវិទ្យាល័យស្វាយរៀងម្នាក់រអិលជើងធ្លាក់ក្នុងទឹកស្រះលង់ស្លាប់នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ យុវជនម្នាក់បានរអិលជើងធ្លាក់ទឹកស្រះលង់ស្លាប់គួរឲ្យសង្វេកកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងស្រះស្ថិតនៅភូមិគយត្របែក សង្កាត់គយត្របែក ក្រុង-ខេត្តស្វាយរៀង។

បើតាមស្ត្រីឈ្មោះ ម៉ៅ សាវឿន អាយុ៣៧ឆ្នាំ ត្រូវជាម្តាយជនរងគ្រោះ នៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង បានឲ្យដឹងថាកូនប្រុសដែលលង់ទឹកមានឈ្មោះ រ៉ន វិច្ឆិកា អាយុ១៧ឆ្នាំ រៀនថ្នាក់ទី១០G  វិទ្យាល័យស្វាយរៀង ដោយនៅថ្ងៃហេតុកូនប្រុសរបស់គាត់បានទៅរៀនជាធម្មតា លុះដល់ម៉ោងប្រមាណជា៩និង៤០នាទីព្រឹកសមត្ថកិច្ចនគបាលក្រុងស្វាយរៀងបានទូរសព្ទ័ប្រាប់ថា កូនប្រុសបានលង់ទឹកស្រះសន្លប់មិនដឹងខ្លួនទេត្រូវសមត្ថកិច្ចហៅរថយន្តដឹកទៅកាន់មន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះក៏ ប៉ុន្តែពេលរូបគាត់ទៅដល់មន្ទីរពេទ្យគ្រូពេទ្យប្រាប់ថា កូនប្រុសគាត់បានផុតដង្ហើមទៅហើយ។

បើតាមមិត្តរួមថ្នាក់បានប្រាប់ថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូចេញក្រៅសាលា ទៅដើលេងត្រង់ចំណុចភោជ្ជនីដ្ឋានម្លប់ស្វាយស្ថិតនៅភូមិគយត្របែកហើយគេឃើញជនរងគ្រោះទៅលេងនៅមាត់ស្រះមិនដឹងយ៉ាងម៉ិចក៏ឃើញជនរងគ្រោះធ្លាក់ចូលក្នុងទឹកស្រះមុនដំបូងស្មានថា ជនរងគ្រោះចុះហែលទឹកលេងក្រោយមកក៏ឃើញជនរងគ្រោះលង់ទឹកទើបស្រែកឆោឡោហៅឲ្យចាស់ទុំគេជួយ ក៏ផ្អើលដល់មនុស្សម្នាមកចោមរោមមើលមួយសន្ទុះទើបមានអ្នកចេះហែលទឹកមកដល់ក៏ចុះទឹកស្រះគេជីកជម្រៅជិត៣ម៉ែត្រអ្នកស្រង់ចុះមុជរាវរកឃើញជនរងគ្រោះ ស្រង់ឡើងលើគោកធ្វើចលនាបេះដូងមិនដឹងខ្លួនសមត្ថកិច្ចក៏ហៅរថយន្តដឹកបញ្ជូនទៅមន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះតែអកុសល់គ្រូពេទ្យមិនអាចសង្គ្រោះបានជនរងគ្រោះបានស្លាប់បាត់បង់ជិវិតទៅហើយ។

ក្រោយមកសមត្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

20160503_151932

20160503_151330

20160503_151423

ដោយ៖ យឹម សុថាន

1111

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print