NATO នឹងដាក់ពង្រាយ​៤កងពលតូចនៅអឺរ៉ុបខាងកើតសម្រាប់ទប់ទល់រុស្ស៊ី

ចែករំលែក៖

រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក​ Ashton Carter បញ្ជាក់ថាណាតូនឹងដាក់ពង្រាយ​៤កងពល​តូចនៅតំបន់អឺរ៉ុបខាងលើកដើម្បីទប់ទល់ជាមួយរុស្ស៊ី។

សារព័ត៌មាន រ៉យទ័របានផ្សាយថា បណ្តាប្រទេសតំបន់សមុទ្របាល់ទិច ដែលបានចូលជាសមាជិកណាតូ កាលពីឆ្នាំ​២០០៤ ដូចជា Estonia , Latviaនិង​ Lithuania បានស្នើរដល់សម្ព័ន្ធ​មិត្តយោធាណាតូដាក់ពង្រាយកម្លាំយោធានៅក្នុងប្រទេសរបស់ខ្លួន ដោយប្រទេសទាំងនោះព្រួយបារម្ភពីការគម្រាមកំហែង ពីប្រទេសរុស្ស៊ី ក្រោយពេលដែលរុស្ស៊ីបានដាក់បញ្ចូនតំបន់ស្វាយ័តគ្រីមៀស្ថិតនៅក្នុងការគ្រប់គ្រងរបស់រុស្ស៊ីកាលពីឆ្នាំ​២០១៤។

លោក​ ខាតធឺ បញ្ជាក់ថា ក្រោយពេលទទួលបានសំណើរ ណាតូបានត្រៀមលក្ខណៈដាក់ពង្រាយ​៤កងពលតូច នៅតាមប្រទេសតំបន់បាលតិចនិងប្រទេសប៉ូឡូញ។ សារព័ត៌មាន​The Wall Street Jounal បានផ្សាយថា ណាតូនឹងដាក់ពង្រាយកម្លាំងទាហាន​៤ពាន់នាក់នៅក្នុងគម្រោងខាងលើ។

លោកខាតធឺបាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានពេលបំពេញទស្សនកិច្ចប្រទេសអាល្លឺម៉ងថា «គម្រោងខាងលើកំពុងតែពិភាក្សា»ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតជុំវិញកិច្ចពិភាក្សានោះឡើយ។
មន្ត្រីអាមេរិកបានបញ្ជាក់ថាគោលដៅរបស់អាមេរិកនៅតំបន់អឺរ៉ុបគឺ អនុវត្តឲ្យបានឆាប់រហ័ស ក្នុងការជួយដល់សម្ព័ន្ធមិត្ត ដើម្បីទប់ស្កាត់សកម្មភាពគម្រាមកំហែងពីរុស្ស៊ី។ អាមេរិកក៏បានបង្កើតមូលនិធិការពាជាតិ ដើម្បីហ្វឹកហ្វឺនកម្លាំងយោធា ក៏ដូចជាសកម្មភាពធ្វើសមយុទ្ធរបស់ណាតូ។

ដំណើរទស្សនកិច្ចរបស់លោកខាតធឺទៅកាន់ប្រទេសអាល្លឺម៉ង់​ ក្នុងគោលដៅ ជួបពិភាក្សាជាមួយមេបញ្ជាការកងទ័ពណាតូនិងមេបញ្ជាការកងទ័ពអាមេរិកនៅទីនោះ​ដើម្បីពិភាក្សាស្តីអំពីការដាក់ពង្រាយកម្លាំងនៅអឺរ៉ុបខាងកើត។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ ក្រោយពេលអាមេរិកប្រតិកម្ម អំពីយន្តហោះចម្បាំងរុស្ស៊ីបានចូលឈ្លានពានតំបន់បាលតិច​ ណាតូបានបញ្ចូនយន្តហោះចម្បាំងវាយទៅទៅកាន់ទីនោះដើម្បីរារាំងយន្តហោះរុស្ស៊ី។

រដ្ឋមន្ត្រីការពារជាតិប្រទេសឡាតវៀ កាលពីថ្ងៃទី​៣ខែឧសភា បានឲ្យដឹងថា យន្តហោះចម្បាំងណាតូ៥គ្រឿងបានទៅកាន់តំបន់សមុទ្របាលតិចដើម្បីការពារដែនអាកាសនៅទីនោះ។ នៅចុងខែមេសា កន្លងមក យន្តហោះចម្បាំងណាតូបានចូលទៅរារាំងយន្តហោះដម្បាំងរុស្ស៊ីដែលហោះចូលដែនអាកាស សមុទ្របាលតិច៕​

image

ប្រែសម្រួល៖ ម៉ែវ​ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print