កម្លាំងនគរបាលចុះបង្ក្រាបជនសង្ស័យចែកចាយគ្រឿងញៀនបានម្នាក់និងថ្នាំ១កញ្ចប់ធំ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យកណ្តាលប្រឆាំងបទល្មើសគ្រឿងញៀនរាជធានីភ្នំពេញបានចុះបង្ក្រាបមុខសញ្ញាអ្នកចែកចាយគ្រឿងញៀនបានម្នាក់និងថ្នាំញៀនប្រភេទក្រាមពណ៌សចំនួន១កញ្ចប់ធំ និងសម្ភារៈឩបករណ៍ជក់មួយចំនួនទៀត។

ក្នុងប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿងញៀនខាងលើនេះដឹកនាំដោយលោក មាយ ប៊ុនថុល នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនបានដឹកនាំកម្លាំងចុះបង្ក្រាប កាលពីវេលាម៉ោង៣ និង២០នាទីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចមុខភោជនីដ្ឋានទីណាត់មហាវិថីតេជោដុំឌិន ក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលនគរបាលឃាត់ខ្លួនបានម្នាក់មានឈ្មោះ យឹម វលក្ត័ ភេទប្រុស អាយុ២៥ឆ្នាំមានទីលំនៅមិនពិតប្រាកដ ។

បើតាមសម្ដីពីនគរបាលការិយាល័ប្រឆាំងបទល្មើសគ្រឿងញៀនបានប្រាប់ឲ្យដឹងថា មុនឈានទៅឃាត់ខ្លួនជនសង្ស័យខាងលើនេះគឺដោយសារលោកបានធ្វើការសើបអងេ្កតដឹងថាពួកជនសង្ស័យខាងលើនេះតែងតែលួចចែកចាយគ្រឿងញៀនទើបដឹកនាំកម្លាំងចុះបង្រ្កាបតែម្ដង។ ខណៈពេលចុះទៅដល់បានឃាត់ខ្លួនបុរសម្នាក់នឹងដកហូតបានថ្នាំញៀន១កញ្ចាប់ធំ។ហើយលោកបានបន្តទៅឆែកឆេរនៅផ្ទះជួយលេខ១៩៩E3.2នៅក្នុងសង្កាត់មិត្តភាពខណ្ឌ៧មករា ដោយមានការឯកភាពពី លោក ហឹុង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ តែរកមិនឃើញថ្នាំញៀននោះទេ។

ក្រោយពីប្រតិបត្តិការបង្ក្រាបចប់ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបាននគរបាលបញ្ជូនទៅកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនរាជធានីភ្នំពេញ ឃុំខ្លួនបណ្តោះអាសន្នដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕

20160503185341

20160503185340

20160503185338 (1)

20160503185342

ដោយ៖ ស រស្មី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print