ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិកសិករ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ព្រួយបារម្មណ៍ និងរអ៊ូរទាំជាមួយថៅកែរណ្ដៅដីនិង រថយន្តដឹកដីឈ្មោះ ត្រា បង្កផលប៉ះពាល់ច្រើនដល់អ្នកភូមិ ដោយដឹកដីបើកឆ្លងកាត់មិនស្រោចទឹក រថយន្តបើកឆ្លងកាត់លឿន មិនកោតក្រែងគោរពសិទ្ធអ្នកដទៃ រណ្តៅដីទៀតសោត មានជម្រៅកាន់តែជ្រៅ នៅជាប់ភូមិពួកគាត់ ប្រឈមទៅនឹងការធ្លាក់សត្វពាហៈនៈ របស់ពលរដ្ឋញឹកញាប់ ហើយទង្វើរបែបនេះ របស់ក្រុមអ្នករកសុី ជីកដី កាប់ ដឹកដី ពុំមានអាជ្ញាធរ ឬសមត្ថកិច្ចខាងណា អើពើឡើយ ទោះជាពលរដ្ឋរាយការណ៍ ទៅតាមឋានានុក្រមក៏ដោយ ក៏គ្មានប្រសិទ្ធភាព លទ្ធភាព មកដោះស្រាយ តាំងពីថ្នាក់ ភូមិរហូតដល់ថ្នាក់ខណ្ឌ ។
តាមពលរដ្ឋបានឲ្យដឹងថា រណ្តៅដីកើតមាននៅក្នុងមូលដ្ឋានរបស់គាត់ ហើយមួយរយៈនេះ ឃើញថា រណ្តៅដីបរបស់ថៅកែ លី គឹមហេង ត្រូវបានអាជ្ញាធរ ថ្នាក់ខណ្ឌពោធិ៍សែនជ័យ មានលោក ហែម ដារិទ្ធ ជាគណៈអភិបាលបានបញ្ជាឲ្យបិទ ក្នុងហេតុផលអត់បង់លុយ តែឃើញនៅមានរណ្តៅដីរបស់ថៅកែឈ្មោះ ត្រា នៅបន្តជីកយ៉ាងសស្រាក់សស្រាំ រថយន្តដឹកដីបើកបរព្រោងព្រាតមិនទាំងរវល់ស្រោចទឹកផ្លូវទៀតផង បង្កឲ្យហុយប៉ះពាល់ ដល់ការរស់នៅរបស់ ប្រជាពលរដ្ឋនិងគ្មានព័ទ្ធរបងកា
ពលរដ្ឋរអ៊ូរទាំទៀតថា ថ្វីបើសកម្មភាព ការកាប់ជីកដីរបស់លោកថៅកែ លី គឹមហេង ត្រូវបានមេការអះអាងថា ជាខ្សែវល្លិរបស់អភិបាលក្រុង ហើយត្រូវបានលោក ហែម ដារិទ្ធ អភិបាលខណ្ឌ ហៅមេការ ហៅតំណាងឲ្យផ្តិតមេដៃសូមឲ្យផ្អាកកាប់ជីកក៏ដោយ តែរណ្តៅដី របស់លោក ត្រា នៅបន្តជីកធ្វើព្រងើយដដែល ហើយរថយន្តដឹកដីទាំងនោះបើកលឿនៗក្នុងភូមិ ធ្វើឲ្យពួកគាត់ព្រួយបារម្មណ៍ខ្លាចប្រឈមទៅនឹងគ្រោះថ្នាក់ចរាចរណ៍ រថយន្តបើកកាត់ក្នុងភូមិ ហើយមិនរវល់ស្រោចទឹកផ្លូវ រីឯរណ្តៅ ជីកកាន់តែជ្រៅ ពលរដ្ឋកាន់តែភ័យខ្លាច ធ្លាក់ គោ សត្វពាហៈនៈ ខណៈរណ្តៅកាប់ជាប់ភូមិ ហើយគ្មានរបងការពារ ។
ពលរដ្ឋស្នើរសុំទទូចអង្វរករដល់ អាជ្ញាធរមេត្តាជួយពិនិត្យមើលយកតែបុណ្យជាមួយពលរដ្ឋផងចុះ សុំអង្វរចិត្ត តែដឹកដីហើយ មេត្តាស្រោចទឹកផ្លូវ រណ្តៅដៅជ្រៅមេត្តាជួយទប់ស្កាត់ ការពារធ្វើរបាំងយ៉ាងណាការពារផង បញ្ហាច្បាប់ឬ លិខិតជីកកាប់រណ្តៅដីដ៏សែនជ្រៅ បែបនេះយ៉ាងណានោះ ពួកគាត់មិនដឹងឡើយ ជួយពលរដ្ឋតែប៉ុណ្ណឹងអគុណពេកទៅហើ
ដោយ៖ សុខាសែនជ័យ