បុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម០១៥ ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម សេរី២០១៥  ក្នុងល្បឿនលឿនមិនបានប្រយ័ត្នក៏ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវព្រះសីហនុនៅចំណុចមុខក្រុមហ៊ុនលក់ហុងដា ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាហើយបើកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៥ ពាក់ស្លាកលេខភ្នំពេញ 1FE-8701 ជិះតាមបណ្តោយផ្លូវព្រះសីហនុក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើមិនបានប្រយ័ត្នក៏ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវចំពីមុខពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ភ្លាមៗនោះក៏ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដា Zoomer-X ពណ៌លឿងអត់មានស្លាកលេខជិះគ្នា២នាក់ជិះមកពីក្រោយក៏ជ្រុលទៅបុកពីក្រោយបណ្តាលឲ្យដួលរងរបួសស្រាល។

ក្រោយពេលកើតហេតុរថយន្តសង្គ្រោះបានមកដល់ដឹកយកជនរងគ្រោះយកទៅព្យាបាលនៅគ្លីនិកឯកជន រីឯម៉ូតូវិញត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ៧មករារងចាំម្ចាស់ម៉ូតូមកដោះស្រាយគ្នា៕

20160503203813

20160503203826

20160503203832

20160503203836

ដោយ៖ សរស្មី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print