គណៈបញ្ជាការឯកភាពខណ្ឌសែនសុខចុះបង្ក្រាបចាប់ទូហ្គេមបាន១៣ទូ​ និងឃាត់មនុស្សប្រុសស្រី៣នាក់

ចែករំលែក៖

ភ្នំពេញ៖​ នៅវេលាម៉ោង១០និង៣០នាទីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦គណៈបញ្ជាការឯកភាពខណ្ឌសែនសុខដឹកនាំដោយលោក សក់​ កញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខបានដឹកនាំកម្លាំងចុះដកហូតទូហ្គេមប្រភេទបៀជាល្បែងសុីងចំនួន១៣ទូ និងឃាត់ខ្លួនមេការប្រុសស្រី៣នាក់ប្រុស១នាក់ នៅចំណុចផ្លូវលេខ១១B ក្រុម១៣ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

បច្ចុប្បន្នមនុស្សប្រុសស្រីខាងលើត្រូវបានបញ្ជូនទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលសង្កាត់ទឹកថ្លា​ ។ ចំណែកទូហ្គេមខាងលើត្រូវបានយកទៅរក្សាទុកនៅសាលាខណ្ឌសែនសុខដើម្បីធ្វើការវាយកម្ទេចចោលនៅពេលក្រោយ៕​

image

image

image

image

ដោយ៖ តុង​ សីហា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print