សមត្ថកិច្ចឃាត់ខ្លួនប្រុសស្រី៣នាក់បើកម៉ូតូបុកបារ៉ាស់រួចជិះរត់ពីដាក់គោលដៅត្រួតពិនិត្យចរាចរណ៍

ចែករំលែក៖

ភ្នំពេញ​៖​ ប្រុសស្រី​៣នាក់បានបើកម៉ូតូឌុបគ្នាគេចពីសមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ ខណៈសមត្ថកិច្ចហៅឲ្យឈប់ ដើម្បីត្រួតពិនិត្យ តែមិនឈប់ហើយបានបើកទៅបុកបារ៉ាស់របស់សមត្ថកិច្ច មកដល់ក្បែរស្ពានលីយ៉ុងផាត់ ក៏ត្រូវសមត្ថកិច្ចឃាត់បាន។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង​ ជិត១០ព្រឹក​ ថ្ងៃទី​៤​ ខែមេសា​ ឆ្នាំ​២០១៦​ នៅចំណុចមុខសាលាសង្កាត់បាក់ខែង​ តាមបណ្តោយផ្លូវជាតិលេខ៦​ ភូមិក្តីចាស់​ សង្កាត់បាក់ខែង​ ខណ្ឌជ្រោយចង្វា​ ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថាមនុស្សប្រុសស្រី​៣នាក់ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះ ​ទី១​ ឈ្មោះ​អែម​ អាត​ ភេទ​ ប្រុស​ អាយុ​២៥ឆ្នាំ​ មុខរបរ​ កម្មកររោងចក្រ​,​ ទី​២​ ឈ្មោះ​វ៉ាន់​ រស់​ ភេទ​ស្រី​ អាយុ​ ២៦ឆ្នាំ​ មុខរបរ​កម្មការីនីរោងចក្រ​ (អ្នកទាំង​ ០២គឺជាប្តីប្រពន្ធ)​ និងទី៣​ ឈ្មោះ​ ប្រាង​ ប៊ុនហេង​ ភេទ​ប្រុស​ អាយុ​២២ឆ្នាំ​ មុខរបរ​កម្មកររោងចក្រ​ អ្នកទាំង​៣​នាក់​ ស្នាក់នៅភូមិទ្រា​ សង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ​ ។

ប្រពភព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា​ នៅមុនពេលកើតកម្លាំងសមត្ថកិច្ចយើងបាននិងកំពុងចុះត្រួតពិនិត្យច្បាប់ចរាចរ​ណ៍ស្រាប់តែបានប្រទះឃើញមនុស្សប្រុសស្រី ​៣នាក់​ បានជិះម៉ូតូ​មួយគ្រឿង​ម៉ាក Pulsar ពណ៌ខ្មៅ អត់មានស្លាកលេខ និងពុំមានដាក់កញ្ចក់​ និងពាក់មួកការពារទេ​ ហើយថែមទាំងបានជិះបុកបារ៉ាស់របស់សមត្ថកិច្ចយើងថែមទៀត​ ពេលនោះ​ កម្លាំងសម្ថកិច្ចយើងបានជិះម៉ូតូដេញតាមពីក្រោយ​ រហូតដល់ចំណុចស្ពានលីយ៉ុងផាត់​ ទើបកម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួន​ និងបានធ្វើការឆែកឆេរ​ ​ប៉ុន្តែមិនបានរកឃើញអ្វីនោះទេ​ ។

ក្រោយពេលកើតហេតុអ្នកទាំង៣នាក់​ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលអន្តរាគមន៍ក្រុង​បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដើម្បីសាកសួររកលិខិតស្នាមសំគាល់ម៉ូតូ៕​

image5

image3

image2

image1

image4

ដោយ៖ ជ្រោយពេជ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print