បញ្ជូនខ្លួនជនសង្ស័យចែកចាយគ្រឿងញៀនម្នាក់ទៅតុលាការ

ចែករំលែក៖

ខេត្តកណ្តាល៖ ជនសង្ស័យចែកចាយគ្រឿងញៀនម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿញៀនខេត្តកណ្តាលចាប់ខ្លួន បញ្ជូនទៅកាន់សាលាដំបូងខេត្តនៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមច្បាប់ ។

មន្ត្រីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឲ្យដឹងថា ជនសង្ស័យចែកចាយគ្រឿងញៀនមានឈ្មោះ ផូ សុខភន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិព្រៃតាអូក ឃុំរការកោះ ស្រុកគងពិសី  ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលចាប់ខ្លួនបាន កាលពីវេលាម៉ោង១៥ និង២០នាទី ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលំ ស្ថិតក្នុងភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ។

ប្រភពដដែលបានបន្តថា ក្នុងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកក ១កញ្ចប់ធំ ២កញ្ចប់តូច ,ថ្នាំញៀនយ៉ាម៉ា គ្រាប់ពណ៌ផ្កាឈូក១កញ្ចប់ ស្មើនឹងតម្លៃ២០ម៉ឺនរៀល ,ទូរស័ព្ទដៃ១គ្រឿង និងម៉ូតូម៉ាកស៊ុយហ្ស៊ូគីLet’s ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ1FG-2920 ។ ប្រតិបត្តិការបង្រ្កាបបានដោយជោគជ័យដោយសារតែមានកិច្ចសហការផ្តល់ព័ត៌មានល្អពីប្រជាពលរដ្ឋ ។

ជនសង្ស័យបានសារភាពថា ថ្នាំញៀនទាំងនេះរូបគេបានទិញពីមេក្លោងជួញដូរគ្រឿងញៀនម្តុំពេទ្យលោកសង្ឃ រាជធានីភ្នំពេញ ៕

a2

a3

a1

a4

a

ដោយ៖ ស្អាងជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print