ព្រឹកនេះលោក លឹម គានហោ ចុះបំពេញបេសកកម្មនៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប ត្រួតពិនិត្យ វាយតម្លៃលើស្ថានភាពកង្វះខាតទឹកប្រើប្រាស់របស់បងប្អូន

ចែករំលែក៖

ខេត្តកំពង់ធំ៖ ព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០១៦ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ចើញចុះបំពេញបេសកកម្ម នៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប ដើម្បីត្រួតពិនិត្យ វាយតម្លៃ លើស្ថានភាពប្រឈមនឹងកង្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ និងត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័នប្រព័ន្ធធារាសាស្ត្រនានា ។

នៅក្នុងដំណើរបំពេញបេសកកម្មនោះ លោករដ្ឋមន្ត្រី ក៏បានជួបសំណេះសំណាល និងដោះស្រាយនូវសំណូមពររបស់ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋក្នុងឃុំច្រប់ ឃុំកកោះ និងឃុំតាំងក្រសាំង ស្រុកសន្ទុក ដោយសម្រេចផ្តល់ជូនក្នុងមួយឃុំ នូវស្រះទឹក ចំនួន ០១ កន្លែង ទំហំ ១០០ ម x ១០០ ម x ៣,៥០ម ។

បន្ថែមពីលើនេះ លោករដ្ឋមន្ត្រី ក៏បានណែនាំដល់អ្នកបច្ចេកទេសនៅតាមបណ្តាការដ្ឋាននានា ចំពោះរណ្តៅដីដែលការដ្ឋានបានជីកយកអាចម៍ដីទៅបម្រើឱ្យការសាងសង់ផ្សេងៗ គឺត្រូវតែធ្វើយ៉ាងណា កែលម្អរណ្តៅដីនោះឱ្យទៅជាស្រះទឹក សម្រាប់ជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់បន្ថែមទៀត ៕

13091948_474283392763572_7525722749318706024_n

13124954_474283396096905_6585243413966370722_n

13103391_474283429430235_639436472660475345_n

13151711_474283449430233_6947222674853003379_n

13165906_474283456096899_8673501403658061973_n

13087504_474283479430230_6280522995845051211_n

13133331_474283532763558_3771329384541310622_n

13165991_474283572763554_113551300756438304_n

13177208_474283602763551_2993440605194412283_n

13177301_474283626096882_1254921746583669324_n

ដោយ៖ សុវណ្ណារ៉ា

1111

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print