ក្រុមចោរប្លន់២នាក់ ដ៏កក្រើករាជធានីភ្នំពេញ ត្រូវបានតំណាងអយ្យការនិងចៅក្រមសើុបសួរដោះលែង

ចែករំលែក៖

ភ្នំពេញ៖ គេបានទម្លាយរឿងមិនប្រក្រតី ដែលពាក់ព័ន្ធនឹងតុលាការដោយឲ្យដឹងថា ក្រុមចោរប្លន់២ នាក់ដែលធ្វើសកម្មភាពប្រើដាវសាមូរ៉ៃកាប់ប្លន់យកម៉ូតូពីជនរងគ្រោះដ៏កក្រើកកណ្តាលរាជធានីភ្នំពេញជាងមួយសប្តាហ៍កន្លងទៅត្រូវបានដោះលែងកាលពីពេលថ្មីៗនេះ ដោយតំណាង អយ្យការ លោក គុជ គឹមឡុង និងចៅក្រម សើុបសួរ លោកវ៉េង ហត់ បន្ទាប់ពីសមត្ថ កិច្ចនគរបាល ព្រហ្មទណ្ឌខណ្ឌដូនពេញឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង​រាជធានី ភ្នំពេញ ។

គួររំលឹកថា កម្លាំងសមត្ថកិច្ចនគរបាល ខណ្ឌដូនពេញបានចុះបង្ក្រាបភ្លាមៗទៅលើក្រុមជនសង្ស័យជាសិស្សសាលា IEL ៣នាក់ដែលធ្វើសកម្មភាពប្លន់ម៉ូតូប្រជា ពលរដ្ឋ ដោយប្រើដាវសាមូរ៉ៃវាយកាប់តែ អំពើប្លន់នេះមិនបានសម្រេចទេ ខណៈដែល កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដូនពេញចុះល្បាតហើយធ្វើអន្តរាគមន៍រហូតឈាន ដល់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ក្នុង បទល្មើសជាក់ស្តែង ។ ដោយឡែកបក្ខពួកជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនរួច។

ករណីប្លន់ម៉ូតូប្រជាពលរដ្ឋខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦​ ត្រង់ចំណុច ផ្លូវព្រះសុរាម្រិតមុខរង្វង់មូលសម្តេចសង្ឃជួន ណាត ក្នុងសង្កាត់ចតុមុខខណ្ឌដូន ពេញ រាជធានីភ្នំពេញ ។

លោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរ បាលខណ្ឌដូនពេញធ្លាប់បានឲ្យដឹងថា ជន សង្ស័យមួយក្រុម មានគ្នា៣នាក់ជិះម៉ូតូ ២គ្រឿង ១គ្រឿងម៉ាកហុងដាសេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BZ- 4867 ជិះគ្នា២នាក់ ប្រដាប់ដោយដាវសាមូរ៉ៃ មួយដើម ។​ លោកបន្តថា សមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ ទី១-ឈ្មោះ ចាន់ សេដ្ឋារាជ ភេទប្រុស អាយុ​១៨ឆ្នាំ ស្នាក់ នៅផ្ទះលេខ១អឺ០ ផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ជាអ្នក​កាន់​ដាវធ្វើសកម្មភាព, ទី២-ឈ្មោះ ហៃ គឹមហុង ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅ ផ្ទះលេខ៧៤ ផ្លូវលេខ១៧២ ភូមិទី១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ និងបក្ខ ពួកម្នាក់ទៀតជិះម៉ូតូម៉ាកស៊ុយហ្សុយគីនិច ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញCV- 5025 បានគេចខ្លួនរួច ។  រីឯជនរងគ្រោះឈ្មោះ ចាន់ ដារិទ្ធ ភេទ ប្រុស អាយុ១៨ឆ្នាំ ជិះម៉ូតូម៉ាកស៊ុយហ្សុយគី ឡេត ពាក់ស្លាកលេខភ្នំពេញ 1CN-9465 និងមិត្តភក្តិជនរងគ្រោះ២នាក់ទៀត ។

លោកអធិការខណ្ឌដូនពេញបានបញ្ជាក់ ទៀតថា នៅមុនពេលកើតហេតុគឺជនរង គ្រោះមានគ្នា៣នាក់ ជិះម៉ូតូ១គ្រឿងចេញពី កោះពេជ្រក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ តែជិះដល់ចំណុចកើតហេតុមុខរង្វង់ មូលសម្តេចសង្ឃ ជួន ណាត ស្រាប់តែលេច មុខជនសង្ស័យ៣នាក់ជិះម៉ូតូ២គ្រឿងមកក្បែររួចបើកកៀរម៉ូតូជនរងគ្រោះនិងដក ដាវសាមូរ៉ៃស្រែកគំរាមកាប់ប្លន់ហើយបក្ខពួកជនសង្ស័យម្នាក់ទៀតបានស្ទុះទៅ ដណ្តើមយកម៉ូតូពីជនរងគ្រោះតែមិនបានសម្រេច ភ្លាមនោះកម្លាំងសមត្ថកិច្ចនគរ បាលប៉ុស្តិ៍ និងនគរបាល​​ព្រហ្មទណ្ឌខណ្ឌដែលកំពុងជិះល្បាតក្នុងមូលដ្ឋានបានចុះធ្វើអន្តរាគមន៍ភ្លាមៗ ហើយឃាត់​ខ្លួនជន សង្ស័យបាន២នាក់និងដកហូតម៉ូតូ១គ្រឿង ដែលជាមធ្យោបាយជិះប្រព្រឹត្តបទល្មើស ។ ចំណែកបក្ខពួកម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់ស្រមោលទៅ ។

ទន្ទឹមនឹងមានបទល្មើសអំពើប្លន់ ជា ពិសេសការប្រើដំបងដាវសាមូរ៉ៃដោយជនល្មើសប្រព្រឹត្តជាក្រុុមវាយកាប់ប្លន់យកម៉ូតូនៅក្នុងរាជធានីភ្នំពេញបានកើតឡើងជាញឹកញាប់បែរជាលេចឮនូវភាពមិនប្រក្រតីថា តុលាការដោះលែងក្រុមចោរ​ប្លន់ក្នុង នោះសូម្បីតែសមត្ថកិច្ចក៏មិន​សប្បាយចិត្ត ក្នុងចំណាត់ការនេះដែរពេលដែលពួកគាត់ចុះប្រតិបត្តិការបង្ក្រាបបទល្មើសទាំងយប់ ទាំងថ្ងៃ ហើយខាងតុលាការដោះលែង ស្រួលៗ​ដើម្បីប្រយោជន៍ផ្ទាល់ខ្លួននេះ ។

បើទោះជាមានការរិះគន់ពីមាត់មួយ​ ទៅមាត់មួយឲ្យដឹងនៅក្រៅរបងតុលាការ នេះក៏ដោយក៏នគរវត្តមិនអាចទាក់ទងបាន ទេពីលោក គុជ គឹមឡុង កាលពីព្រឹកថ្ងៃ ទី៤ ខែឧសភា ឆ្នាំ២០១៦ ដោយគ្មានលេខ ទូរស័ព្ទ ។​​ ប៉ុន្តែតំណាងអយ្យការរូបនេះ អះអាងប្រាប់អ្នកកាសែតខ្លះថា រឿងនេះ លោកមិនបានដោះលែងទេ គឺបានធ្វើដីកាសន្និដ្ឋានបញ្ជូនទៅចៅក្រមសើុបសួរលោក វ៉េង ហត់ ចាត់ការបន្តតាមនីតិវិធី ។

ដោយឡែកលោក វ៉េង ហត់ បានប្រាប់ នគរវត្តតាមទូរស័ព្ទថា ខ្ញំុុមិនដឹងពីរឿងចោរ ប្រើដាវសាមូរ៉ៃអីទេបើចង់ដឹងគឺមានអ្នកនាំពាក្យ ដូច្នេះសួរទៅអ្នកនាំពាក្យទៅរឿង ស្អីៗក៏គេដឹងដែរ ។

លោក អុី រិន្ទ អ្នកនាំពាក្យសាលាជម្រះ ក្តីបានប្រាប់នគរវត្តតាមទូរស័ព្ទថា ករណី នេះលោកពុំទាន់បានដឹងនៅឡើយទេ ម្យ៉ាង ទៀតលោកត្រូវបានផ្លាស់ទៅកន្លែងថ្មី ។ ដូច្នេះសូមទាក់ទងទៅអនុប្រធានរបស់គាត់ គឺលោក សួស វិទ្យារ៉ាន់ឌី អនុប្រធានលេខា ធិការដ្ឋានរដ្ឋបាលបានដឹង ។

លោក សួស វិទ្យារ៉ាន់ឌី បានប្រាប់ឲ្យ ដឹងថា រឿងនេះខ្ញុំមិនទាន់បានទទួលព័ត៌ មាននៅឡើយ បើយកល្អអាចសួរទៅកាន់ លោក លី សុផាន់ណា អ្នកនាំពាក្យខាង អយ្យការទើបច្បាស់ជាង ដោយសារគាត់ ទទួលផ្នែករឿងព្រហ្មទណ្ឌផង ។

លោក លី សុផាន់ណា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យផងនោះ នគរវត្តមិនអាច ទាក់ទងបានទេ នារសៀលថ្ងៃខែដដែល នេះ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល ។​

ប្រភពក្រៅរបងតុលាការបានឲ្យដឹងថា ការដោះលែងក្រុមចោរប្លន់ខាងលើ ទាំង តំណាងអយ្យការ និងចៅក្រមសើុបសួរ ដោយសំអាងថា​ បទល្មើសនេះមិនមែន ដូចការកសាងសំណុំរឿងសំយោគបទល្មើស ពីសមត្ថកិច្ចនោះទេ ។ ម្យ៉ាងទៀតជនល្មើស ជាសិស្សកំពុងរៀនសូត្រនៅក្មេងនិង ប្រព្រឹត្តជាលើកទី១ ទើបចៅក្រមសើុបសួរ សម្រេចឲ្យនៅក្រៅឃុំបណ្តោះអាសន្ន តែ បញ្ជូនសំណុំរឿងទៅជំនុំជម្រះបើមានជាប់ ពិរុទ្ធតុលាការនឹងផ្តន្ទាទោសផងដែរ ៕

IMG_8374

ដោយ​៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print