ខ្យល់ព្យុះកន្រ្តាក់គួចផ្ទះប្រជាពលរដ្ឋ១៨ខ្នង នៅស្រុកបាកាន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ភ្លៀងធ្លាក់កក់ខែមួយមេធំគួរសមលាយឡំដោយខ្យល់ព្យុះកន្ត្រាក់ ផ្គរ រន្ទះ បណ្តាលឲ្យខូចខាតលំនៅដ្ឋានប្រជាពលរដ្ឋអស់ ១៨ខ្នង កាលពីល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៥ នៅភូមិស្នាយទោល, ពិតត្រង់ និងភូមិ-ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

តាមការបញ្ជាក់ពីលោកវរសេនីយ៍ត្រី នាង វុធ អធិការនគរបាលស្រុកបាកានបានឱ្យដឹងថា ករណីនេះបានកើតឡើងខណៈដែលមានភ្លៀងធ្លាក់កក់ខែមួយមេធំគួរសមលាយឡំដោយផ្គរ រន្ទះ ខ្យល់កន្រ្តាក់ បណ្ដាលឱ្យខូចខាតលំនៅដ្ឋានប្រជាពលរដ្ឋធំតូចចំនួន ១៨ខ្នង ក្នុងនោះរលំដួលរាបដល់ដីចំនួន ៣ខ្នង របើកដំបូលចំនួន ៧ខ្នង និងធ្លាក់ពីលើជើងតាងចំនួន ៨ខ្នង ប៉ុន្ដែនៅក្នុងហេតុការណ៍ខាងលើនេះ បានរងការខូចខាតផ្ទះសម្បែង សម្ភារ ប៉ុន្ដែពុំមានបណ្ដាលឱ្យប្រជាពលរដ្ឋរងរបួសនរណាម្នាក់នោះទេ ។

លោកវរសេនីយ៍បន្តថា នៅព្រឹកថ្ងៃទី៤ មេសានេះ កម្លាំងសមត្ថកិច្ចអាជ្ញាធរដូចជាអភិបាលស្រុកអធិការនគរបាលស្រុកមេបញ្ជាការកងរាជអាវុធហត្ថស្រុក មេបញ្ជាការសឹករងស្រុក បានដឹកនាំកម្លាំងចុះជួយរុះរើ ដើម្បីសម្រួលក្នុងការហេតុការណ៍ខាងលើនេះ ។​ លោកបន្តទៀតថា សកម្មភាពការយកចិត្តទុកដាក់ និងចុះជួយជាកម្លាំងកាយផ្ទាល់ខាងលើនេះ កម្លាំងយើងជួយបានការរុះរើ និងជញ្ជូនសម្ភារផ្សេងដែលខ្យល់គួចរប៉ាត់រប៉ាយខ្លះហោះដំបូលរំលងផ្លូវក៏មាន ប៉ុន្ដែការសាងសង់ និងស្ថាបនាឡើងវិញកម្លាំងយើងមិនទាន់អនុវត្តន៍នៅឡើយទេ ដោយរង់ចាំបទបញ្ជាពីថ្នាក់លើ តែទោះបីជាយ៉ាងណាសមត្ថកិច្ចយើងមិនអាចមើលនឹងភ្នែកបាននោះឡើយ ត្រូវតែបន្តសកម្មភាពនេះជានិច្ចកាលជាមួយប្រជាពលរដ្ឋដល់ទីបញ្ចប់ ៕

IMG-20160504-WA0020

IMG-20160504-WA0019

IMG-20160504-WA0018

IMG-20160504-WA0024

IMG-20160504-WA0030

IMG-20160504-WA0031

ដោយ៖ ប៉ឹម ពិន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print