ប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី២២ទិវាកងរាជអាវុធហត្ថ ១៤កក្កដា១៩៩៣-១៤កក្កដា២០១៥

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងនាព្រឹកថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៥មានរៀបចំពិធីសំណេះសំណាលសាកសួរសុខទុក្ខដល់នាយទាហាននាយទាហានរងនិងពលទាហានក្នុងឪកាសខួបអនុស្សាវរីយ៏លើកទី២២ទិវាកងរាជអាវុធហត្ថ១៤កក្កដា១៩៩៣-១៤កក្កដា២០១៥ក្រោមអធិបតីភាពលោកវរៈសេនីយ៏ឯក នុតនុន្ធ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀងនិងអស់លោកលោកស្រីដែលជានាយរងនិងពលទាហានព្រមទាំងមន្ត្រីកងរាជអាវុធហត្ថដែលចូលនិវត្តន៏ចំនួន៧៩នាក់ផងដែរ។

ថ្លែងក្នុងឪកាសនោះលោកវរៈសេនីយ៏ឯក នុតនុន្ធ មេបញ្ជាការរង​កងរាជអាវុធហត្ថខេត្តស្វាយរៀងតំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៏ត្រី ​សែវុទ្ធី​បានធ្វើការកោតសរសើរនិងអគុណយ៉ាងជ្រាលជ្រៅជំពោះនាយទាហាន នាយទាហានរងនិងពលទាហាននៃកងរាជអាវុធហត្ថទាំងអស់ដែលបានរួមគ្នាលះបង់ទាំងកំលាំងកាយចិត្តប្រាជ្ញាព្រមទាំងស្មារតីទទួលខុសត្រូវខ្ពស់ជាលទ្ធផលគឺសម្រេចបានស្នាដៃនិងសមិទ្ធិផលយ៉ាងច្រើនមិនតែប៉ុណ្ណោះបាននាំមកនូវកិត្តិយសកេរ្ត៏ឈ្មោះនិងសេចក្ដីថ្លៃថ្នូរឡើងដល់កំរិតមួយដែលធ្វើអោយគ្រប់មជ្ឍដ្ឋានមានការជឿជាក់ទទួលស្គាល់ពីភាពចាំបាច់និងមិនអាចខ្វះខាតបាននូវវត្តមានរបស់កំលាំងកងរាជអាវុធហត្ថយើង។

លោកវរៈសេនីយ៏ឯក នុតនុន្ធ ក៏បានពាំនាំនូវការផ្ដាំផ្ញើរពីនាយឧត្តមសេនីយ៏ សៅសុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសក៏ដូចជាលោកឧត្តមសេនីយ៏ត្រី សែវុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងដល់នាយរងនិងពលទាហាន​ពលទាហានរងថាដើម្បីរួមចំណែកនិងសម្រេចនូវភារៈកិច្ចអាវុធហត្ថគ្រប់រូបត្រូវបន្តអប់រំនិងកសាងខ្លួនតាមលក្ខណៈសម្បត្តិ៥យ៉ាងដូចខាងក្រោម៖ ១ត្រូវបន្តលើកកម្ពស់ស្មារតីស្នេហាជាតិសាសនាព្រះមហាក្សត្រជាពិសេសរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

២៖ត្រូវបន្តកសាងកងរាជអាវុធហត្ថអោយស្អាតស្អំជានិច្ចគោរពវិន័យក្រមសីលធម៏និងអនុវត្តតាមច្បាប់

៣៖ត្រូវបន្តរៀបចំអត្តចរិកនិងសេចក្ដីថ្លៃថ្នូរដោយមានទំនាក់ទំនងល្អជាមួយបណ្ដាស្ថាប័ននិងប្រជាពលរដ្ឋដើម្បីទទួលបានការឆ្លើយតបនិងការគាំទ្រ

៤៖ត្រូវបន្តលើកកម្ពស់ចំណេះដឹងនិងសមត្ថភាពជំនាញវិជ្ជាជីវៈគ្រប់ផ្នែកតាមរយះការហ្វឹកហ្វឺនរៀនសូត្រ

៥៖ត្រូវបន្តកសាងមនសិការឆន្ទះអង់អាចក្លាហានហ៊ានទទួលខុសត្រូវជំពោះភារៈកិច្ចចេះបែងចែកច្បាស់លាស់នូវអំពើអាក្រក់និងល្អជាពិសេសអ្វីដែលយើងត្រូវប្រតិបត្តិនិងអ្វីដែលយើងត្រូវជៀងវាង។អំណោយរបស់នាយឧត្តមសេនីយ៏សៅសុខាចែកជូនដល់នាយទាហាន នាយទាហានរងនិងពលទាហាន ពលទាហានរងនិងគ្រួសារមន្ត្រីដែលចូលនិវត្តន៏ចំនួន៧៩នាក់ក្នុងម្នាក់ៗទទួលបានគ្រឿងឧបភោគបរិភោគនិងថវិការចំនួន៥ម៉ីនរៀលផងដែរ៕

20150724_090100

20150724_090053

20150724_090038

20150724_090512

20150724_090437

20150724_090114

...

20150724_094207

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print