គណបក្សប្រជាជនកម្ពុជា នឹងធ្វើសន្និបាតគណៈកម្មាធិការកណ្តាល វិសាមញ្ញរបស់គណបក្ស រយៈពេលពីរថ្ងៃ នៅថ្ងៃទី៩-១០ ខែកក្កដា ឆ្នាំ២០២២ នៅវិមាន៧មករា

ចែករំលែក៖

ភ្នំពេញ : បើយោងតាមសេចក្តីជូនដំណឹងខុទ្ទកាល័យ គណបក្សប្រជាជនកម្ពុជា គណៈកម្មាធិការកណ្ដាល នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, ខុទ្ទកាល័យនៃគណៈកម្មាធិការកណ្ដាល សូមគោរពជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណៈកម្មាធិការកណ្ដាលទាំងអស់ មេត្តាជ្រាបថា : គណៈអចិន្ត្រៃយ៍ន គណៈកម្មាធិការកណ្ដាល បានសម្រេច កោះប្រជុំសន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញរបស់ គណបក្ស នៅថ្ងៃសៅរ៍ និងអាទិត្យ ទី៩ និងទី១០ ខែកក្កដា ឆ្នាំ២០២២ (រយៈពេលពីរថ្ងៃ) នៅ វិមាន៧មករា។

អាស្រ័យហេតុនេះ សូមសម្តេច ឯកឧត្តម លោកជំទាវ មេត្តាជ្រាប និងត្រៀមលក្ខណៈ អញ្ជើញចូលរួមកុំបីខាន។ (ខុទ្ទកាល័យនឹងធ្វើលិខិតអញ្ជើញជាផ្លូវការនៅពេលក្រោយ) ៕

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print