ការស៊ុតបាល់ប៉េណាល់ទីរបស់ Harry Kane បានជួយឱ្យអង់គ្លេសស្មើជាមួយអាល្លឺម៉ង់ក្នុងពានរង្វាន់ Nations League ខណៈដែលគាត់បានក្លាយជាបុរសទី២ដែលអាចរកគ្រាប់បាល់បាន៥០គ្រាប់សម្រាប់ប្រទេសរបស់គាត់។ ប្រធានក្រុមអង់គ្លេស Kane បានស៊ុតបាល់ប៉េណាល់ទីផុតដៃអ្នកចាំទីអាល្លឺម៉ង់ Manuel Neuer។
នេះគឺជាគ្រាប់បាល់ដែលផ្តល់ឱ្យអង់គ្លេសនូវ១ពិន្ទុដំបូងក្នុងការប្រកួតបន្ទាប់ពីការបរាជ័យក្នុងប្រទេសហុងគ្រីកាលពីថ្ងៃសៅរ៍ ហើយបានធ្វើឲ្យKane ឡើងទៅកាន់ចំណាត់ថ្នាក់លេខ២ក្នុងតារាងកំណត់ត្រាគ្រប់ពេលរបស់ជម្រើសជាតិអង់គ្លេស ដោយបាននាំមុខលោក Sir Bobby Charlton និងឈរលើគេដោយខ្សែប្រយុទ្ធ Wayne Rooney ។ក្នុងការប្រកួតនោះក្រុមអង់គ្លេសប៊ិះនឹងបរាជ័យជាលើកទី២របស់ពួកគេ ដោយការស៊ុតបាល់បញ្ចូលទីនាំមុខ១គ្រាប់នៅនាទីទី៥០ពីសំណាក់កីឡាករ Jonas Hofmann។ ប៉ុន្តែនៅនាទីទី៨៨ជិតនឹងចប់ការប្រកួតទៅហើយកីឡាករអាល្លឺម៉ង់បានបង្កកំហុស ហើយត្រូវអាជ្ញាកណ្តាលពិនិត្យមើល VAR ក៏បានផ្តល់បាល់ពិន័យ១១ម៉ែត្រ ដែលជាការស៊ុតដោយខ្សែប្រយុទ្ធ Harry Kane ជួយឲ្យអង់គ្លេសតាមស្មើ១ទល់១។ក្រុមអាឡឺម៉ង់មើលទៅទំនងជាអាចបន្ថែមគ្រាប់បាល់បានមួយគ្រាប់របស់ពួកគេ ជាងក្រុមអង់គ្លេសបានតាមស្មើរហូតដល់កីឡាករបម្រុងជួយផ្លាស់ប្តូរការប្រកួត។ ក្រុមរបស់លោក Hansi Flick នៅតែមានឱកាស ប៉ុន្តែត្រូវអ្នកចាំទី Jordan Pickford ជួយសង្គ្រោះពីការស៊ុតរបស់កីឡាករ Thomas Muller និង Timo Werner។លោក Southgate គ្រូបង្វឹកជម្រើសជាតិអង់គ្លេសបានប្រើទម្រង់ ៤-២-៣-១ ប៉ុន្តែបានរងការរំខាននៅពេលដែល Kalvin Phillips បានរងរបួស បើទោះបីជានេះបានផ្តល់ឱកាសមួយផ្សេងទៀតសម្រាប់យុវជន Borussia Dortmund កីឡាករ Jude Bellingham ដើម្បីបង្ហាញពីថ្នាក់របស់គាត់ក៏ដោយ។
ក្រុមរបស់លលក Southgate នឹងត្រូវធ្វើការធ្ងន់បន្តទៀត ដោយត្រូវជួបអ៊ីតាលីនៅថ្ងៃទី១២ ខែមិថុនាក្នុងទឹកដីរបស់ខ្លួន ខណៈដែលអាល្លឺម៉ង់ត្រូវជួបក្រុមម្ចាស់ផ្ទះហុងគ្រី។ អង់គ្លេសជាក្រុមអតីតជើងឯករងយូរ៉ូឆ្នាំ២០១៨ ស្ថិតក្នុងពូល A3 នៃការប្រកួតពានរង្វាន់ National League ឆ្នាំនេះ ដោយមានអាល្លឺម៉ង់, អ៊ីតាលី និងហុងគ្រី ដែលបច្ចុប្បន្នអ៊ីតាលីកំពុងឈរកំពូលតារាងមាន៤ពិន្ទុ, ហុងគ្រីឈរលេខ២មាន៣ពិន្ទុ, អាល្លឺម៉ង់ឈរលេខ៣មាន២ពិន្ទុ និងអង់គ្លេសឈរបាតតារាងមាន១ពិន្ទុ ពីការប្រកួត២ប្រកួតដូចគ្នា ៕ (រូបភាព ៖ BBC Sport)