Kane រកបានគ្រាប់ទី៥០ឲ្យជម្រើសជាតិអង់គ្លេសតាមស្មើអាល្លឺម៉ង់នៅ National League

ចែករំលែក៖

ការស៊ុតបាល់ប៉េណាល់ទីរបស់ Harry Kane បានជួយឱ្យអង់គ្លេសស្មើជាមួយអាល្លឺម៉ង់ក្នុងពានរង្វាន់ Nations League ខណៈដែលគាត់បានក្លាយជាបុរសទី២ដែលអាចរកគ្រាប់បាល់បាន៥០គ្រាប់សម្រាប់ប្រទេសរបស់គាត់។ ប្រធានក្រុមអង់គ្លេស Kane បានស៊ុតបាល់ប៉េណាល់ទីផុតដៃអ្នកចាំទីអាល្លឺម៉ង់ Manuel Neuer។

នេះគឺជាគ្រាប់បាល់ដែលផ្តល់ឱ្យអង់គ្លេសនូវ១ពិន្ទុដំបូងក្នុងការប្រកួតបន្ទាប់ពីការបរាជ័យក្នុងប្រទេសហុងគ្រីកាលពីថ្ងៃសៅរ៍ ហើយបានធ្វើឲ្យKane ឡើងទៅកាន់ចំណាត់ថ្នាក់លេខ២ក្នុងតារាងកំណត់ត្រាគ្រប់ពេលរបស់ជម្រើសជាតិអង់គ្លេស ដោយបាននាំមុខលោក Sir Bobby Charlton និងឈរលើគេដោយខ្សែប្រយុទ្ធ Wayne Rooney ។ក្នុងការប្រកួតនោះក្រុមអង់គ្លេសប៊ិះនឹងបរាជ័យជាលើកទី២របស់ពួកគេ ដោយការស៊ុតបាល់បញ្ចូលទីនាំមុខ១គ្រាប់នៅនាទីទី៥០ពីសំណាក់កីឡាករ Jonas Hofmann។ ប៉ុន្តែនៅនាទីទី៨៨ជិតនឹងចប់ការប្រកួតទៅហើយកីឡាករអាល្លឺម៉ង់បានបង្កកំហុស ហើយត្រូវអាជ្ញាកណ្តាលពិនិត្យមើល VAR ក៏បានផ្តល់បាល់ពិន័យ១១ម៉ែត្រ ដែលជាការស៊ុតដោយខ្សែប្រយុទ្ធ Harry Kane ជួយឲ្យអង់គ្លេសតាមស្មើ១ទល់១។ក្រុមអាឡឺម៉ង់មើលទៅទំនងជាអាចបន្ថែមគ្រាប់បាល់បានមួយគ្រាប់របស់ពួកគេ ជាងក្រុមអង់គ្លេសបានតាមស្មើរហូតដល់កីឡាករបម្រុងជួយផ្លាស់ប្តូរការប្រកួត។ ក្រុមរបស់លោក Hansi Flick នៅតែមានឱកាស ប៉ុន្តែត្រូវអ្នកចាំទី Jordan Pickford ជួយសង្គ្រោះពីការស៊ុតរបស់កីឡាករ Thomas Muller និង Timo Werner។លោក Southgate គ្រូបង្វឹកជម្រើសជាតិអង់គ្លេសបានប្រើទម្រង់ ៤-២-៣-១ ប៉ុន្តែបានរងការរំខាននៅពេលដែល Kalvin Phillips បានរងរបួស បើទោះបីជានេះបានផ្តល់ឱកាសមួយផ្សេងទៀតសម្រាប់យុវជន Borussia Dortmund កីឡាករ Jude Bellingham ដើម្បីបង្ហាញពីថ្នាក់របស់គាត់ក៏ដោយ។

 

 

ក្រុមរបស់លលក Southgate នឹងត្រូវធ្វើការធ្ងន់បន្តទៀត ដោយត្រូវជួបអ៊ីតាលីនៅថ្ងៃទី១២ ខែមិថុនាក្នុងទឹកដីរបស់ខ្លួន ខណៈដែលអាល្លឺម៉ង់ត្រូវជួបក្រុមម្ចាស់ផ្ទះហុងគ្រី។ អង់គ្លេសជាក្រុមអតីតជើងឯករងយូរ៉ូឆ្នាំ២០១៨ ស្ថិតក្នុងពូល A3 នៃការប្រកួតពានរង្វាន់ National League ឆ្នាំនេះ ដោយមានអាល្លឺម៉ង់, អ៊ីតាលី និងហុងគ្រី​ ដែលបច្ចុប្បន្នអ៊ីតាលីកំពុងឈរកំពូលតារាងមាន៤ពិន្ទុ, ហុងគ្រីឈរលេខ២មាន៣ពិន្ទុ, អាល្លឺម៉ង់ឈរលេខ៣មាន២ពិន្ទុ និងអង់គ្លេសឈរបាតតារាងមាន១ពិន្ទុ ពីការប្រកួត២ប្រកួតដូចគ្នា ៕ (រូបភាព ៖ BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print