មន្ត្រីស៊ើបអង្កេត ក.ប.ប. ពិន័យអន្តរការណ៍ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់​ លើស្ថានីយ​ដេប៉ូប្រេងឥន្ធនៈមួយចំនួន​ នៅតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹង​នៅថ្ងៃព្រហស្បតិ៍្ត​ទី​០៩​ ខែមិថុនា​​ ឆ្នាំ​២០២២​នេះថា​៖​ ស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈ​ នៅក្នុងខេត្តកំពង់ធំ ខេត្តរតនគិរី ខេត្តកំពង់ឆ្នាំង និងរាជធានីភ្នំពេញ ត្រូវបានមន្ត្រីស៊ើបអង្កេត ក.ប.ប. ពិន័យអន្តរការណ៍ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។

ជាក់ស្ដែងមន្ត្រី ក.ប.ប. ប្រចាំនៅរាជធានី ខេត្តខាងលើ ​នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២២ បានចុះប្រតិបត្តិការត្រួតពិនិត្យអនុលោមភាពតាមបណ្តាស្ថានីយ ដេប៉ូប្រេងឥន្ធនៈសរុបចំនួន ២៥ទីតាំង ស្ថិតនៅក្នុងស្រុកកំពង់ស្វាយនិងស្រុកស្ទោង ក្រុងបានលុង ស្រុករលៀប្អៀរនិងក្រុងកំពង់ឆ្នាំង និងខណ្ឌមានជ័យ ដោយក្នុងនោះ មន្ត្រីជំនាញបានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន៥ទីតាំង ប្រកបអាជីវកម្មមិនស្មោះត្រង់ចំពោះអ្នកប្រើប្រាស់ មិនមានអនុលោមភាពក្នុងធុរកិច្ច។

ក្រោយប្រតិបត្តិការចប់​ មន្ត្រីជំនាញ​បានចាត់វិធានការពិន័យអន្តរការណ៍ស្របតាមច្បាប់ជាធរមាន និងតម្រូវឱ្យធ្វើកិច្ចសន្យាកែតម្រូវចំពោះមន្ត្រីមានសមត្ថកិច្ច៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print