ត្បូងឃ្មុំ៖ ជនសង្ស័យជាមេខ្លោង ២នាក់ រួមនិងថ្នាំញៀន ចំនួន ៧១កញ្ចប់ត្រូវបានកម្លាំងនគរបាលស្រុកត្បូងឃ្មំុ ឆ្មក់ចាប់ខ្លួនបាននៅរសៀលនេះ។
ប្រតិបត្តិការនេះធ្វើរឡើងនៅម៉ោង ៣ៈ៣០នាទី ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្ទះ ឈ្មោះ ណៃ បូរី ក្នុង ភូមិជប់ទី១ ឃុំជប់ ស្រុក_ខេត្តត្បូងឃ្មុំ។
លោក ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មំុបានបញ្ជាក់ឲ្យដឹងថា ករណីនេះកំលាំងសមត្ថកិច្ចនគរបាលស្រុក បានឆ្មក់ចាប់ខ្លួនមេក្លោងជួញដូរថ្នាំញៀន ដែលទើបដោះលែងពីពន្ធនាគារ ឈ្មោះ អៀង វ៉ាន់ណូ ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ និងឈ្មោះ ណៃ បូរី ហៅកូយ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិជប់ទី១ ឃុំជប់ ស្រុកត្បូងឃ្មំុ ក្នុងខណៈពេលដែលពួកគេកំពុងដោះដូរថ្នាំញៀននៅក្នុងផ្ទះ ។
លោកបន្តថា ជាមួយនិងការចាប់ខ្លួនជនសង្ស័យខាងលើ កម្លាំងជំនាញបានដកហូូត នូវម្សៅក្រាមពណ៍ស សង្ស័យថ្នាំញៀន បានចំនួន ៧១កញ្ចប់ (ធំ 0៣ តូច 68កញ្ចប់) និងជញ្ជីងអេឡិចត្រូនិច ចំនួន 0១ ឧបករណ៍ ប្រើប្រាស់ និងសំរាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័ជាមុខសញ្ញា ទាំង0២នាក់ ត្រូវបាន សមត្ថកិច្ចជំនាញ នគរបាលស្រុកត្បូងឃ្មុំ កំពុងសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមបញ្ញត្តិនៃច្បាប់៕
ដោយៈ វណ្ណះ