ជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តកុងតឺន័រកំពុងបទឆ្លងផ្លូវចំពីមុខពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជនប្រុសស្រី៤នាក់បានរងរបួសធ្ងន់និងស្រាល ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈដែលពួកគាត់បានជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុករថយន្តកុងតឺន័រ ដែលកំពុងបទឆ្លងផ្លូវចំពីមុខពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខសាលា ប៊ែលធី (ច្រមុះជ្រូកស្ទឹងមានជ័យ) តាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា ដំបូងឡើយគឺមានរថយន្តកុងតឺន័រ ពណ៌ស ពាក់ស្លាកលេខ កោះកុង 3A-0509 បានបើកបរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បួងទៅជើង ខណៈមកដល់កន្លែងកើតហេតុក៏បានបទឆ្លងផ្លូវទៅលិច(បំណងទៅផ្លូវវេងស្រេង) បន្ទាប់ពីបទឆ្លងបានពាក់កណ្ដាលផ្លូវ ស្រាប់តែមានយុវជនប្រុសស្រី៤នាក់ ជិះម៉ូតូម៉ាកហង់ដាឌ្រីម សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CV-4447 ជិះឌុបគ្នាតាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ក្នុងល្បឿនលឿនល្មម ពេលមកដល់ចំណុចកើតហេតុមិនបានប្រយ័ត្ឋនិងមិនបន្ថយល្បឿនក៏ជ្រុលទៅបុករថយន្តកុងតឺន័រចំពីមុខពេញទំហឹងតែម្ដង បណ្ដាលឲ្យមនុស្សប្រុសម្នាក់ដែលឌុបរងរបួសធ្ងន់ រីឯនារី៣នាក់ដែលអង្គុយពីក្រោយរងរបួសស្រាល។

ប្រភពដដែលបានបន្តថា បន្ទាប់មកក៏មានរថយន្តសាមុយបានមកដឹកជនរងគ្រោះទាំងរបួសធ្ងន់និងស្រាលទៅមន្ទីពេទ្យដើម្បីសង្គ្រោះភ្លាមៗ ដោយឡែកម្ចាស់រថយន្តកុងទីន័របានបើកទ្វារត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះនិងធ្វើការវាស់វែងយករថយន្តនិងម៉ូតូនោះទៅរក្សាទុកនៅស្នងការដ្ឋានចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕

20160504182210 (2)

20160504182210

20160504182210 (1)

ដោយ៖ ជីម ភារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print