ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី បញ្ចុះខ័ណ្ឌសីមាព្រះវិហារ វត្តកែវមុនី ហៅវត្តថ្មី ស្ថិតនៅឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។
សមិទ្ឋផលព្រះវិហារនេះ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងការបំរើផ្នែកព្រះពុទ្ធសាសនា ជាប្រយោជន៍សំខាន់សំរាប់ព្រះសង្ឃ និងប្រជាពុទ្ឋបរិស័ទទូទាំងខេត្តកំពង់ចាម។ កម្មវិធីនេះនឹងចាប់ផ្តើមនៅម៉ោង 8:00 នាទីព្រឹកនេះ ៕
ដោយ៖ សុវណ្ណារ៉ា
...