តាមទាន់ប្តីដឹកស្រីចូលផ្ទះសំណាក់ចាប់យកទៅសាលាសង្កាត់សំុលែងលះ

ចែករំលែក៖

ភ្នំពេញ ៖ ប្ដីប្រពន្ធ១គូបានដឹកដៃគ្នា ទៅកាន់សាលាសង្កាត់ចោមចៅសុំឲ្យ​​អាជ្​ញាធរសង្កាត់រកខុសរកត្រូវឲ្យបន្ទាប់ពីស្ត្រីជាប្រពន្ធបានចោទប្រកាន់ប្ដីថាមាន​សហាយលួចលាក់ស្នេហាជាមួយស្រីផ្សេង នៅក្រៅផ្ទះដោយមិនបានគិតថារៀបការ ក្លាយជាប្តីប្រពន្ធច្រើនឆ្នាំ រហូតមានទាំង កូនប្រុសស្រីចំនួន៤នាក់ទៅហើយនោះ។ ជាងនេះទៀតប្តីមិនចេះខ្មាសអ្នកជិតខាងឡើយខណៈប្រពន្ធតាមទាន់ដឹកស្រីថ្មីចូលផ្ទះសំណាក់ ។

ស្រ្តីជាប្រពន្ធនិយាយទាំងទឹកភ្នែកថា គាត់ខឹងយ៉ាងខ្លាំងអត់ទ្រាំលែងបានទើបនាំលោកប្ដីទៅកាន់សាលាសង្កាត់ចោមចៅដើម្បីសុំអន្តរាគមន៍​ពីអាជ្ញាធរ។ ចំណែកបុរសជាប្តីបានបដិសេធថា គាត់ មិនបានប្រព្រឹត្តដូចជាការចោទប្រកាន់ពី សំណាក់ប្រពន្ធនោះឡើយ ។

ប្រភពព័ត៌មាននៅសាលាសង្កាត់ចោមចៅបានឲ្យដឹងថា ដោយសារការប្រកែកគ្នា រកខុសនិងត្រូវ បែបនេះហើយទើបក្លាយជា អំពើហិង្សាកើតឡើង ហើយប្រពន្ធបានទាម ទារយកសោម៉ូតូពីប្ដី ហើយប្ដីបានប្រាប់ថាគាត់ឲ្យហើយនៅទារអីទៀត ប្រពន្ធខឹង បាន​ដណ្ដើមយកទូរស័ព្ទពីប្តីមកបោកជាច្រើនដងទៀត រហូតបែកខ្ទេចខ្ទីប្រើការលែង កើតទើបឈប់បោក ។ ឈានដល់ការប្រវាយ ប្រតប់គ្នាវិញម្ដងបង្កឲ្យមានការភ្ញាក់ផ្អើលពេញសាលាសង្កាត់ចោមចៅ រហូតមាន ការអន្តរាគមន៍ពីអាជ្ញាធរទើបស្ងប់ស្ងាត់​ទៅ​វិញ។

ហេតុការណ៍នេះបានកើតឡើងកាល​វេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងសាលា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីជាប្រពន្ធឈ្មោះ ញ៉ែ ហៀង អាយុ៤៨ឆ្នាំ មុខរបរលក់បន្លែ ចំណែក បុរសជាប្ដីឈ្មោះ ប៊ី ណាត អាយុ៤១ឆ្នាំ អ្នកទាំងពីរមានកូនប្រុសស្រីចំនួន៤នាក់និង មានទីលំនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោម ចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីមន្ត្រីសាលា សង្កាត់​ចោមចៅបានឲ្យដឹងថា នៅមុន​ពេល​កើតហេតុប្ដីប្រពន្ធ១គូនេះបាននាំគ្នា ទៅសុំឲ្យអាជ្ញាធរសង្កាត់ជួយអន្តរាគមន៍​រកខុសរកត្រូវអំពីរឿងរ៉ាវដែលបានកើត​ឡើងនៅក្នុងក្រុមគ្រួសាររបស់ពួកគាត់ ។ ខណៈនោះនាងជាប្រពន្ធបានប្រាប់ថា ប្ដី​គាត់មានចិត្តមិនស្មោះត្រង់ក្បត់ចិត្តគាត់ មានសហាយលួចលាក់ស្នេហាយ៉ាងផ្អែមល្ហែមជាមួយស្រីក្មេងក្រៅផ្ទះមិនបានគិតគូរដល់គាត់និងកូនប្រុសស្រីចំនួន៤នាក់ ឡើយពួកគេបានដើរលេងអត់ធ្វើការរកស៊ីអ្វីទាំងអស់ ។
មិនតែប៉ុណ្ណោះនៅ​វេលា​ព្រឹកថ្ងៃទី៣ ខែឧសភា នាងបាន​តាមទាន់ប្ដីកំពុងស្ថិតនៅជាមួយស្រីនៅក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែង ហើយ​នាងចាប់បានថែមទៀតផង ទើបមានការក្ដៅក្រហាយសុំឲ្យអាជ្ញាធរ ជួយអន្តរាគមន៍ ។

ប្រភពដដែលបានបន្តថា ចំណែកឯ បុរសជាប្តី បានប្រកែកថាគាត់មិនបានធ្វើអ្វីដូចដែលប្រពន្ធចោទឡើយ។ បន្ទាប់មក​លោកចៅសង្កាត់ បានបញ្ជាឲ្យមានការ​សម្របសម្រួលជូនពួកគាត់កុំ​ឲ្យមាន ទំនាស់គ្នាកើតឡើង។ ក្រោយមកអ្នកទាំង២ក៏បាននាំគ្នាចេញពីសាលាសង្កាត់ហើយ​ស្ត្រីជាប្រពន្ធបានទាមទារយកកូនសោ ម៉ូតូពីប្តី ចំណែកប្តីមិនបានហុចឲ្យផ្ទាល់ដៃនោះទេបានយកកូនសោន​ោះទៅចាក់ជាប់ នឹងម៉ូតូ ៕

13140542_643092699175770_384272518_n

13115819_643092659175774_328158023_n

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print