លិចនាវានៅក្នុងប្រទេអីុតាលីស្លាប់អ្នកជិះ១១៣នាក់

ចែករំលែក៖

កាលពីថ្ងៃទី៣ ខែឧសភា អង្គការជន ភៀសខ្លួនអន្តរជាតិIOM បានឲ្យដឹងថា ជនភៀសខ្លួន១១៣នាក់ដែលធ្វើដំណើរនៅលើកប៉ាល់៤ផ្សេងគ្នាមកពីប្រទេសលីប៊ី ទៅកាន់ប្រទេសអីុតាលីបណ្តាលឲ្យស្លាប់។

មូលហេតុបង្កឲ្យមានគ្រោះថ្នាក់ខាងលើ កើតឡើងសមត្ថកិច្ចជំនាញកំពុងតែបើកការស្រាវជ្រាវ។ ក្រុមជនអន្តោប្រវេសន៍តែង តែជ្រើសរើសច្រកផ្លូវប្រទេសអីុតាលី សម្រាប់ធ្វើដំណើរដោយសារតែនៅទីនោះមានភូមិសាស្ត្រជិតជាងប្រទេសនានា។ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៦ នេះនៅ តំបន់សមុទ្រមេឌីទែរ៉ាណេមានជនភៀសខ្លួនរហូតដល់ទៅ១.៣៥៧នាក់ស្លាប់។ គិតចាប់តាំងពីខែមករាមកទល់ពេលនេះ មានជនភៀសខ្លួន២៨.៥៩៣នាក់ចូលទៅកាន់ប្រទេសអីុតាលីតាមដែនទឹក។

ក្នុងពេលជាមួយគ្នានេះប្រទេសក្នុង តំបន់អឺរ៉ុបនឹងអនុញ្ញាតឲ្យមានការធ្វើ ដំណើរចុះឡើងដូចធម្មតាវិញបន្ទាប់ពីថ្ងៃទី១២ ខែឧសភា៕

1429561928263

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print