ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក អ៊ុល សំអុល ប្រធានគណៈកម្មាធិការសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធ៌មចែកជូនគ្រួសាររងគ្រោះដោយខ្យល់ព្យុះកន្ត្រាក់នៅឃុំប្រឡាយមាស ស្រុកកំពងលែងចំនួន១៩គ្រួសារ(រលំផ្ទះ ៤គ្រួសារ និងរបើកដំបូល១៥គ្រួសារ)។
គ្រួសារនីមួយៗទទួលបាន អង្ក៣០គីឡូក្រាម, មី ១កេស ត្រីខ ១០កំប៉ុង ឃីត១ (មុង១ភួយ១ក្រមារ១សារុង១) តង់មួយ និងថវិកាប្រាំម៉ឺនរៀល សម្រាប់អ្នករលំ៕
ដោយ៖ សីលា
...