ក្រុមឧទ្ទាមនៅប្រទេសអីុរ៉ាក់មានឱកាសវាយប្រហារខណៈដែលអ្នកនយោបាយរវល់ឈ្លោះគ្នា

ចែករំលែក៖

ប្រសិនបើនៅតែបែបនេះវិបត្តិនយោ បាយនៅក្នុងប្រទេសអុីរ៉ាក់នឹងត្រូវអូស បន្លាយតទៅទៀត ហើយក្រុមឧទ្ទាមនឹង មានកម្លាំងកាន់តែខ្លាំងឡើងអាចគ្រប់គ្រង អុីរ៉ាក់ទាំងមូលបាន។

ដូច្នេះហើយទើបសហភាពអឺរ៉ុបក៏ដូចជាសហរដ្ឋអាមេរិកបានអំពាវនាវឲ្យអ្នក នយោបាយព្រមទាំងក្រុមបាតុករយកបញ្ហា មកដោះស្រាយដោយសន្តិវិធីចៀសវាងការ ប្រើអំពើហិង្សា។ ព្រោះថាអំពើហិង្សាគឺអីុរ៉ាក់ បានហែលឆ្លង មកឆ្អែតឆ្អន់ហើយ។

តែបើតាមការសន្និដ្ឋានរបស់អ្នកវិភាគម្នាក់ឈ្មោះZaid Al-Ali បានយល់ថាវាជាការលំបាកណាស់ក្នុងការធ្វើឲ្យតំណាង រាស្ត្រចាស់ៗរបស់អុីរ៉ាក់សុខចិត្តប្តូរផ្នត់ គំនិតបោះបង់ចោលលាភសក្ការៈដែល បានមកពីប្រព័ន្ធពុករលួយបក្សពួកនិយមនេះ។ ក៏ប៉ុន្តែចលនាបះបោរបាតុកម្មតវ៉ា ក៏មិនទាន់ចប់ត្រឹមនេះដែរ។

អ្នកដែលចាំឆក់ឱកាសនៃការបែកបាក់ គ្នានេះគឺក្រុមជីហាដអង្គការរដ្ឋអ៊ិស្លាម។ ថ្វីដ្បិតក្រុមនេះបាត់បង់កម្លាំងបន្តិចមែន តែ បើប្រហែសពួកភេរវកម្មដ៏សាហាវនេះអាច នឹងវាយសង្គ្រប់លើកងទ័ពអីុរ៉ាក់ ហើយ ដណ្តើមយកដែនដីគ្រប់គ្រងបានវិញ។ អ្វីដែលអុីរ៉ាក់ត្រូវការនាពេលនេះគឺអំណាច នយោបាយរឹងមាំ មានប្រសិទ្ធភាពបើពុំ ដូច្នោះទេអំពើភេរវកម្មនឹងកើតមានជាប្រចាំ៕

hdrgdf

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print