ខេត្តកណ្តាល៖ ម្តាយនិងកូនស្រីអាយុ៥ឆ្នាំម្នាក់បានស្លាប់យ៉ាងអណោចអធម្មចំណែកឪពុករងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរដ៍រន្ធត់រវាងរថយន្តធំបុករថយន្តតូចចំពីមុខពេញទំហឹងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ២៥-២៦ ស្ថិតក្នុងភូមិស្រះសង្គម ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
រថយន្តបង្កជាប្រភេទរថយន្តដឹកទំនិញធន់ធំម៉ាក ហ៊ីណូ ពណ៍ខ្មៅ ពាក់ស្លាកលេខ ខេត្តព្រះសីហនុ 3A-2811 ក្រោយកើយហេតុអ្នកបើកបររត់គេចខ្លួនបាត់ ។ រថយន្ត១គ្រឿងទៀត ដែលត្រូរថយន្តធន់ធំបុកពេញទំហឹងឡើងរួញចូលគ្នាបណ្តាលឲ្យស្លាប់២នាក់របួសធ្ងន់ម្នាក់នេះ ម៉ាក់កូរ៉ូឡា ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2D-1060 បើកបរដោយឈ្មោះ ខៀវ រិទ្ធីពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ មិខរបរឃាមដីអោយគេ រងរបួសធ្ងន់ ចំណែកប្រពន្ធឈ្មោះ យិន បុប្ផា អាយុ២៦ឆ្នាំ និងកូនស្រីឈ្មោះនី អាយុ៥ឆ្នាំ ស្លាប់កៀបជាប់នៅក្នុងរថយន្តទាំ២នាក់ម្តាយនិងកូនស្រីយ៉ាងអណោចអធម្ម ។ ជនរងគ្រោះទាំង៣នាក់មានស្រុកកំណើតនៅភូមិខ្នាតានង ឃុំស្វាយរំពេល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ក្រោយកើតហេតុគ្រួសាររងគ្រោះត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចនាំគ្នាគាស់យកជនរងគ្រោះចេញពីក្នុងតថយន្ត រឺឯអ្នកបើកបររថយន្តបង្ករត់គេចខ្លួនបាត់ ។
នគរបាលចរាចរស្រុកអង្គស្នួលបានឲ្យដឹងថានៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តបង្កធន់ធំបើកក្នុងល្បឿនលឿនទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ ទៅដល់ចំនុចកើតហេតុបានប្រជែងរថយន្តមួយគ្រឿងទៀតដែលនៅពីមុខ ។ ពេលកំពុងបើកប្រជែងក៍មានរថយន្តមួយគ្រឿងទៀតម៉ាកកូរ៉ូឡា ពណ៍ក្រហមជិះគ្នា៣នាក់ ឪពុក ម្តាយធំ និងកូនស្រី បើកបរក្នុងទិសដៅផ្ទុយគ្នាបានមកដល់ក៍ត្រូវរថយន្តធន់ធំបុកចំពីមុខពេញទំហឹងតែម្តងបណ្តាលឲ្យរថយន្តតូចឡើងរួញផ្នែកខាងមុខស្ទើតែក្លាយជាដែកអេតចាយ ចំណែកអ្នកជិះក្នុងរថយន្តតូចស្លាប់២នាក់ម្តាយនិងកូនស្រីអាយុ៥ឆ្នាំ ហើយបុរសជាប្តីរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋរួមជាមួយសមត្ថកិច្ចគាស់យកចេញពីក្នុងរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ ។
ក្រោយកើតហេតុរថយន្តទាំង២គ្រឿងត្រូវសមត្ថកិច្ចស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីដោះស្រាយតាមផ្លូវច្បាប់ ចំណែកសាកសពម្តាយនិងកូស្រីត្រូវក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ។
បើតាមរបាយការរបស់អធិការនគរបាលស្រុកអង្គស្នួលបង្ហាញថា ករណីគ្រោះថ្នាក់ចរាចរនេះបង្កឡើងដោយរថយន្តធន់ធំជ្រុលចង្កូតទៅបុករថយន្តកូរ៉ូឡានៅចំណែកផ្លូវម្ខាងទៀត ទើបបង្កជាគ្រោះថ្នាក់កើតឡើង ។ យ៉ាងណាក៍ដោយសូមចូលរួមរំលែកទុកជាមួយក្រុម គ្រួសារសពដែលបាត់បង់ជីវិតក្នុងករណីគ្រោះថ្នាក់ចរាចរដ៍រន្ធត់នៅលើផ្លូវជាតិលេខ៤នេះ ៕
ដោយ៖ សណ្តោស